Google អាចនឹងត្រូវចាយប្រាក់ ៣ពាន់លានដុល្លារទៅឱ្យ Apple ដើម្បីរក្សា Google ជា default search ក្នុងកម្មវិធី Safari
Google ជាសេវាកម្មស្វែងរុករកតាមអនឡាញ និងជា default search engine មាននៅលើកម្មវិធី Safari របស់ Apple។ បើតាមសេចក្ដីរាយការណ៍ថ្មីនេះ ឱ្យដឹងថា ក្រុមហ៊ុន Google អាចនឹងត្រូវបង់ប្រាក់ទៅឱ្យ Apple ប្រមាណដល់ ៣ពាន់លានដុល្លារ សម្រាប់ជាថ្នូរក្នុងការបន្តដាក់ default search របស់ខ្លួននៅលើ Safari។