Note 8 ​ម៉ូដែល 256GB ត្រូវ​បាន​អះអាងយ៉ាង​​ច្បាស់​ ក្នុង​ក្រដាស​ប្រូមូសិន​របស់ Samsung មុន​ប្រកាស​ផ្លូវការ​ម៉ោង ១០យប់​នេះ​​



យើង​បាន​ឮ​ពាក្យ​ចចាមអារ៉ាម​ខុសៗ​គ្នា​អំពី Galaxy Note 8 ​ជាច្រើន​កន្លង​មក។ ហើយ​មាន​ចចាមអារ៉ាម​មួយ​បាន​លើកឡើង​ថា ស្មាតហ្វូន​កូន​កាត់​ថេប្លេត​ថ្មី​នេះ នឹង​មាន​អង្គ​ចងចាំ ៣ជម្រើស​គឺ 64GB, 128GB និង 256GB។ ​ហើយ​ឥឡូវ​នេះ ម៉ូដែល 256GB ​ហាក់​ត្រូវ​បាន​អះអាង​ចេញ ​នៅ​លើ​ក្រដាស​ផ្សព្វផ្សាយ​ផលិតផល Samsung ​ជា​ភាសា​កូរ៉េ (រូប​ខាង​ក្រោម)។

Galaxy Note 8 មាន​សេចក្ដី​រាយការណ៍​មក​ថា ​នឹង​បង្ហាញ​ខ្លួន​អម​ដោយ​អេក្រង់ ៦,៣អ៊ីញ​កម្រិត Quad HD+ ​កម្រិត 2960x1440px។ ផេប្លេត​ថ្មី​នេះ នឹង​បំពាក់​ឈីប Snapdragon 835 ​ហើយ​ក៏​មាន​ជម្រើស​ម៉ូដែល​ប្រើ​ឈីប Samsung Exynos 8995 ​សម្រាប់​តម្រូវ​ទីផ្សារ​ខុសៗ​គ្នា ដែល​នឹង​មាន RAM ទំហំ 6GB។ ​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​នៅ​លើ Note 8 រួម​មាន៖ កាមេរ៉ា​ក្រោយ​ភ្លោះ (dual camera) ទំហំ 12MP ​ហើយ​កាមេរ៉ា​មុខ​ទំហំ 8MP។ Samsung នឹង​ប្រកាស​ចេញ Galaxy Note 8 នៅ​ម៉ោង ៨ព្រឹក (ម៉ោង​ក្នុង​តំបន់​ប៉ាស៊ីហ្វិក) ត្រូវ​នឹង​ម៉ោង ១០យប់ (ម៉ោង​នៅ​កម្ពុជា)។ យើង​នឹង​ធ្វើការ​ចុះផ្សាយ​ព័ត៌មាន​ពិស្ដារ​ជុំវិញ​ព្រឹត្តិការណ៍ Samsung នៅ​យប់​នេះ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Techtastic
X
5s