១៥សន្លឹកចេញពីកាមេរ៉ាភ្លោះ Galaxy Note 8 ប្រិយមិត្តបានឃើញ នឹងលាន់មាត់សរសើរមិនខាន ច្បាស់ប្រហែលកាមេរ៉ាអាជីពទៅហើយ
Galaxy Note ស៊េរីថ្មីចេញឆ្នាំនេះ ត្រូវបានក្រុមហ៊ុន Samsung យកចិត្តទុកដាក់ទៅលើសមត្ថភាពកាមេរ៉ា ដោយបានបំពាក់កាមេរ៉ាក្រោយចំនួន ឬដែលយើងហៅថា Dual-Camera។ វាពិតជាពិសេស សម្រាប់ស្មាតហ្វូនកូនកាត់ថេប្លេតថ្មីនេះ ដែលត្រូវបានផលិត ឱ្យមានអេក្រង់ធំជាងមុន RAM ធំជាងមុន គឺទំហំដល់ 6GB និងប្រើបច្ចេកវិទ្យាអេក្រង់ទំនើប Infinity Display ដែលសាច់អេក្រង់លាតសន្ធឹងស្ទើរពេញផ្ទៃមុខ។
យ៉ាងម៉េចដែរ បន្ទាប់ពីបានឃើញបណ្ដុំរូបថតផ្ដិតដោយកាមេរ៉ា Galaxy Note 8 ខាងលើរួច តើប្រិយមិត្តមានចំណាប់អារម្មណ៍ទៅលើសមត្ថភាពកាមេរ៉ាភ្លោះរបស់ផេប្លេតជំនាន់ថ្មីនេះ?
នៅមានបណ្ដុំរូបថតជាច្រើនទៀត ដែលសុទ្ធសឹងជារូបមានគុណភាព ជាមួួយទេសភាពស្អាតៗ ប្រិយមិត្តអាចចូលទៅឆែកមើលក្នុងគេហទំព័រ xataka បាន ដោយចុចត្រង់ Link នេះ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena










