ធ្លាយ​ចេញ​តម្លៃ iPhone 8 មុន​ប្រកាស​ផ្លូវការ មួយ​គ្រឿង​ចាប់ពី ៩៩៩ដុល្លារ​​



​iPhone ​ថ្មី​ដែល​ត្រូវ​រំពឹង​ថា នឹង​មាន​ការ​ឌីហ្សាញ​ថ្មី​ខុស​ប្លែក​ជំនាន់​មុនៗ បើ​តាម​សេចក្ដី​រាយការណ៍​ម្សិលមិញ​នេះ ថា​នឹង​ត្រូវ​ក្រុមហ៊ុន Apple ប្រកាស​ផ្លូវការ​នៅ​ថ្ងៃ​១២ កញ្ញា​ក្រោយ​នេះ។ ចំណែក​សេចក្ដី​រាយការណ៍​ថ្ងៃ​នេះ ឱ្យ​ដឹង​ដោយ​គេហទំព័រ New York Times លើកឡើង​ថា iPhone ថ្មី​ដែល​នឹង​រចនា ភ្ជាប់​គែម​អេក្រង់​ស្ដើង​ស្អាត​ទាន់សម័យ នឹង​មាន​លក់​ក្នុង​តម្លៃ​ចាប់ពី ៩៩៩ដុល្លារ គឺ​ថ្លៃ​ជាង​​ម៉ូដែល​លក្ខណៈ សម្បត្តិ​ដំបូង (standard iPhone) សព្វថ្ងៃ ប្រហែល ៣៥០ដុល្លារ​​ឯណោះ។

នា​ខែ​កញ្ញា​ក្រោយ​នេះ ក្រុមហ៊ុន Apple ត្រូវ​គេ​រំពឹង​ថា នឹង​សម្ពោធ​ផ្លូវការ​ទូរស័ព្ទ iPhone ជំនាន់​ថ្មី អាច​មាន​ដល់​ទៅ ៣ម៉ូដែល ប្រកាស​ដំណាល​គ្នា ក្រៅពី iPhone 8 ក៏​អាច​មាន​នូវ​ម៉ូដែល​អាប់ដេត​ពី iPhone 7 និង 7 Plus នោះ​គឺ iPhone 7s និង iPhone 7s Plus ដែល​មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់​ជាង​មុន។ ​ប្រភព​ព័ត៌មាន New York Times ​ដដែល​ថែមទាំង​បាន​អះអាង​ទៀត​ថា iPhone ស៊េរី​ថ្មី​នឹង​រួម​បញ្ចូល​នូវ​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ (wireless charging) ​និង​មុខងារ​សម្គាល់​ផ្ទៃ​មុខ​សម្រាប់​ប្រព័ន្ធ​សុវត្ថិភាព ឬ​អាច​ប្រើ​សម្រាប់​ដោះ​សោ​ទូរស័ព្ទ​ក៏​បាន។ បើ​តាម​ការ​បែក​ធ្លាយ​លក្ខណៈ​សម្បត្តិ​ខ្លះៗ តាមរយៈ firmware ​ដែល Apple ​បង្ហើប​ដោយ​ចៃដន្យ​កាលពី​ខែ​មុន ហាក់​បង្ហាញ​ឱ្យ​ដឹង​ថា ក្រៅពី​មាន Facial Recognition ហើយ អេក្រង់ iPhone ជំនាន់​ថ្មី​ក៏​នឹង​ត្រូវ​បង្កើន​កម្រិត resolution ខ្ពស់​ជាង​មុន​ផង​ដែរ ហើយ​ប៊ូតុង Home ក៏​អាច​ត្រូវ​លាក់​ជិត អាច​បង្កប់​នៅ​ក្រោម​កញ្ចក់​អេក្រង់ ឬ​មួយ​នៅ​ផ្នែក​ខាង​ខ្នង​ក៏​ថា​បាន៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  theverge
X
5s