Lamborghini ​ផលិត​ចេញ​ស្មាតហ្វូន​តម្លៃ​កប់​ពពក​មួយ​គ្រឿង $២៤៥០ តែ​លក្ខណៈ​សម្បត្តិ ...​



​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ជាច្រើន កំពុង​ផ្ដោត​ផលិត​លក់ ស្មាតហ្វូន​ថ្មីៗ និង​ទំនើបៗ​របស់​ខ្លួន ដើម្បី​ដណ្ដើម​ចំណែកទីផ្សារ​រៀងៗ​ខ្លួន។ ហើយ​ថ្មី​នេះ​ដែរ ក្រុមហ៊ុន Lamborghini Mobile ​ក៏​បាន​បង្ហាញ​សមិទ្ធផល​ថ្មី​ដែល​ជា​ស្មាតហ្វូន​តម្លៃ​ខ្ពស់​កប់​ពពក។ វា​ជា​ស្មាតហ្វូន Android ​ម៉ូដែល Alpha-One ​ដែល​មាន​តម្លៃ​រហូត​ដល់ ២៤៥០ដុល្លារ​អាមេរិក។ Alpha-One ​ពិត​ជា​មាន​រចនាបថ​ស្អាត រំលេច​ដោយ​ឡូហ្គោ Lamborghini យ៉ាង​ប្រណិត​នៅ​ផ្នែក​ក្រោយ​នៃ​ទូរស័ព្ទ។ ស្មាតហ្វូន​តម្លៃ​ថ្លៃ​នេះ ត្រូវ​បាន​បំពាក់​ឈីប Snapdragon 820 ​ជាមួយ RAM ទំហំ 4GB ​និង​មាន​អង្គ​ចងចាំ​ទំហំ 64GB។ វា​ក៏​បាន​បំពាក់​ជាមួយ​អេក្រង់​ទំហំ ៥,៥អ៊ីញ​ប្រភេទ Quad HD AMOLED ​និង​មាន​កាមេរ៉ា​ក្រោយ​ 20MP។ ស្មាតហ្វូន​ថ្មី​របស់ Lamborghini ​បាន​ភ្ជាប់​ប្រព័ន្ធ​បំពងសម្លេង​ឮ​ច្បាស់​ប្រភេទ stereo speaker ​ជាមួយ dedicated DAC និង AMP ​និង​អម​មក​ជាមួយ Dolby Atmos audio, មាន​កម្លាំង​ថ្ម 3250mAh ​ជាមួយ​បច្ចេកវិទ្យា​សាកថ្ម Qualcomm Quick Charge 3.0 ​និង Android 7.0 Nougat។ បើ​មាន​លក្ខណៈ​សម្បត្តិ​ប៉ុណ្ណេះ ហាក់​មិន​ខ្លាំង​ជាង​ស្មាតហ្វូន​ទំនើបៗ​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​នោះ​ឡើយ ពោល​គឺ​ប្រហែល​ទៅ​នឹង​ស្មាតហ្វូន​តម្លៃ ៥០០ដុល្លារ មួយ​គ្រឿង​ប៉ុណ្ណោះ។ វា​ដូច​ទៅ​នឹង​ស្មាតហ្វូន ZTE Axon 7 ​ដែល​កែ​ឈ្មោះ​មួយ​គ្រឿង​អីចឹង​ដែរ គ្រាន់តែ​អ្នក​ចំណាយ​ប្រាក់​ដ៏​ខ្ពស់​នេះ ទៅ​លើ​ម៉ាក Lamborghini ប៉ុណ្ណោះ។ ​ស្មាតហ្វូន​នេះ ត្រូវ​បាន​ឌីហ្សាញ​តួខ្លួន ផលិត​ពី​ស្បែក​អ៊ីតាលី​ដ៏​មាន​តម្លៃ។ Lamborghini នឹង​ដាក់​លក់ Alpha-One ​នៅ​ទីក្រុង​ឡុងដុង និង​បណ្ដា​អ្នក​លក់​រាយ​ផ្សេងៗ​នៅ​សហព័ន្ធ​អារ៉ាប់រួម ប្រសិន​អ្នក​ចង់​បាន​វា ឬ​អ្នក​អាច​ជ្រើសរើស​យក ZTE Axon 7 ក្នុង​តម្លៃ​ខុស​គ្នា​ឆ្ងាយ​ក៏​បាន នេះ​ជា​ជម្រើស​របស់​អ្នក៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Ubergizmo
X
5s