ប្រុង​ខ្លួន​ឱ្យ​ហើយ Page បោក​ប្រាស់ដែល share ​ព័ត៌មាន​ក្លែងក្លាយ នឹង​ត្រូវ Facebook ​​បិទ (block) មិន​ឱ្យ​ដំណើរការ Ads បាន​ឡើយ​​​



​ក្រុមហ៊ុន Facebook ​បាន​បន្ថែម​រនាំង​ការពារ​ថ្មី​មួយ ដើម្បី​ប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ។ ប្រសិន​ទំព័រ Facebook ណាមួយ​ត្រូវ​បាន​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​ការ​ចែក​រំលែក​ព័ត៌មាន ឬ​មាតិកា​មិន​ពិត (false stories) នោះ​ក្រុមហ៊ុន​នឹង​បិទ​មិន​ឱ្យ Page នោះ​ធ្វើការ​ផ្សព្វផ្សាយ (advertising) នៅ​លើ Facebook បាន​តទៅ​ទៀត​ទេ។ នៅ​ក្រោម​ក្បួន​ច្បាប់​របស់ Facebook ​អ្នក​ផ្សព្វផ្សាយ (advertisers) ​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ ដំណើរការ​ផ្សាយ​ពាណិជ្ជកម្ម (ads) ​លើ​តំណភ្ជាប់ (link) ណា​ដែល​ជា​មាតិកា​បោកប្រាស់ ឬ​ព័ត៌មាន​មិន​ពិត​នោះ​ឡើយ។ តាម​ការ​បង្ហោះ​លើ blog ​របស់​ក្រុមហ៊ុន​ផ្ទាល់ បាន​ឱ្យ​ដឹង​ថា នេះ​ជា​ការ​រឹត​បន្តឹង​ទៅ​លើ Pages ដែល​កំពុង​ដំណើរការ Facebook ads ​ក្នុង​ការ​បង្កើត​ចំនួន Lik ដោយ​ប្រើ​វិធីសាស្ត្រ​ផ្សាយ​ព័ត៌មាន​បោកប្រាស់ ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​បណ្ដាញ​សង្គម។ ប្រសិន Page ​បញ្ឈប់​សកម្មភាព​នៃ​ការ Share មាតិកា​មិន​ពិត នោះ Facebook ​នឹង​អនុញ្ញាត​ឱ្យ​ Page នោះ​អាច​ដំណើរការ Facebook ads ម្ដង​ទៀត​បាន។ ​ចាប់តាំង​ពី​ការ​បោះឆ្នោះ​ឆ្នាំ២០១៦ គឺ​ជា​ពេលវេលា​ដំបូង​ដែល​ក្រុមហ៊ុន Facebook ​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ដែល​រួម​មាន​ទាំង​ការ​ត្រួតពិនិត្យ​គណនី​សង្ស័យ ដែល​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ និង​ដំណើរការ​ផ្សាយ​ពាណិជ្ជកម្ម ads ទៅ​លើ​អ្នក​លេង Facebook ​នៅ​អង់គ្លេស។ចំណែក​ការ​ប្រកាស​ថ្ងៃ​នេះ ក្រុមហ៊ុន Facebook បាន​លើកឡើង​ថា ព័ត៌មាន​មិន​ពិត គឺ​អាច​ជះឥទ្ធិពល​មិន​ល្អ​ ហើយ​បណ្ដា Facebook Page ដែល​បំប៉ោង​ព័ត៌មាន​បោកប្រាស់ អាច​ធ្វើ​ច្របូកច្របល់​ដល់​ពិភពលោក៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ theverge
X
5s