លេចចេញវិមាត្រ iPhone 7s និង 7s Plus មុនបង្ហាញខ្លួនផ្លូវការនៅថ្ងៃ១២ កញ្ញា គឺក្រាស់ជាងមុន និងធំជាងមុន
អ្នកប្រើផលិតផលរបស់ Apple ប្រហែលសុទ្ធតែដឹងច្បាស់អំពីទំហំអេក្រង់នៅលើទូរស័ព្ទ iPhone របស់ខ្លួន ហើយអ្នកខ្លះ ប្រើអេក្រង់ធំស៊េរី Plus និងខ្លះទៀតចូលចិត្តទំហំតូច ស្រួលដាក់តាមខ្លួន។ កាលពីខែមិថុនា កន្លងទៅមានការបែកធ្លាយនូវវិមាត្ររបស់ iPhone 7s ទាំងពីរម៉ូដែល និង iPhone 8។ ហើយឥឡូវនេះ យើងចូលកាន់តែកៀកទៅនឹងដំណឹងច្បាស់ការណ៍អំពីវិមាត្ររបស់វាមែនទែនហើយ។