Smart Vision EQ ​ForTwo នឹង​ជា​រថយន្ត​អគ្គិសនី​ ហើយ​អាច​បើក​បរ​ស្វ័យប្រវត្តិទំនើប​អស្ចារ្យ​​នាពេល​អនាគត​



ក្រុមហ៊ុន Daimler AG ​ថ្មីៗ​នេះ​បាន​បង្ហាញ​គំរូ​កូន​រថយន្ត​អគ្គិសនី​ថ្មី​សន្លាង ដែល​មាន​រូបរាង​ឌីហ្សាញ​ស្អាត​ប្លែក​ភ្នែក ជាមួយ​មហិច្ឆតា ត្រៀម​នឹង​បំពាក់​បច្ចេកវិទ្យា​ទំនើប​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ថែមទៀត។ គំរូ​រថយន្ត​ថ្មី​របស់​ក្រុមហ៊ុន អាល្លឺម៉ង់​នេះ​ត្រូវ​បាន​ហៅ​ឈ្មោះ​ថា Smart Vision EQ ForTwo ដែល​នឹង​ត្រូវ​នាំ​យក​ទៅ​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ Frankfurt Motor ​ខែ​ក្រោយ។

​Smart Vision EQ ForTwo ​នឹង​ជា​រថយន្ត​អគ្គិសនី​បើកបរ​ស្វ័យប្រវត្តិ ហើយ​រថយន្ត​ត្រូវ​បាន​ឌីហ្សាញ​ផ្ដោត​លើ​ភាព​ឆ្លាតវៃ សម្រាប់​បំពេញ​តម្រូវការ​អ្នក​ប្រើ​នាពេល​អនាគត។ វា​នឹង​ផ្ដល់​បទពិសោធន៍​ថ្មី​ក្នុង​វិស័យ​ដឹក​ជញ្ជូន ពោល​គឺ​ផ្ដល់​អារម្មណ៍​ផាសុកភាព​ដល់​អ្នក​ប្រើ ទាំង​ដំណើរការ​ដោយ​អគ្គិសនី ចូលរួម​កាត់​បន្ថយ​ការ​សាយភាយ​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយាកាស ក៏​ដូច​អាច​ឱ្យ​អ្នក​ជិះ សម្រាក​លំហែ ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​ពី​រឿង ត្រូវ​កាន់​ដៃ​ចង្កូត​ទៀត​ឡើយ ព្រោះ​នឹង​បំពាក់​បច្ចេកវិទ្យា Self-Driving។

​ក្រៅ​ពី Smart Vision EQ ForTwo ហើយ​នោះ គេ​នឹង​ឃើញ​រថយន្ត​អគ្គិសនី​ជាច្រើន​ស៊េរី ត្រូវ​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ Frankfurt Motor ខាង​មុខ ដែល​ក្នុង​នោះ​ក៏​នឹង​មាន​វត្តមាន​ស៊េរី​គំរូ​រថយន្ត Mercedes-Benz សម្រាប់​អនាគត​នៅ​ឆ្នាំ២០២២ ផង​ដែរ ដែល​ជា​រថយន្ត​ធុន​ធំ​ប្រភេទ SUV៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ businessinsider
X
5s