កាលបរិច្ឆេទ​ iPhone 8 ត្រូវ​សម្ពោធ​​​ផ្លូវការ​គឺ​នៅ​ថ្ងៃ​១២ កញ្ញា ពេល​នេះ​ត្រូវ Apple ​បើក​ចំហរ​ហើយ !​



​ក្រុមហ៊ុន Apple ​ថ្មីៗ​នេះ បាន​ចេញ​សេចក្ដី​អញ្ជើញ​សាធារណជន​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​ខាង​មុខ គឺ​នៅ​ថ្ងៃ​ទី១២ កញ្ញា ដែល​ត្រូវ​គេ​រំពឹង​ថា នឹង​បាន​ឃើញ​វត្តមាន​កំពូល​ទូរស័ព្ទ​ជំនាន់​ថ្មី iPhone 8 និង​ចេញ​ដំណាល​គ្នា​ជាមួយ​នាឡិកា Apple Watch, Apple TV និង​សូហ្វ៊ែរ iOS ជំនាន់​ថ្មី​តែម្ដង។

ក្រុមហ៊ុន​រំពឹង​ថា នឹង​ប្រកាស​ចេញ iPhone ជំនាន់​ថ្មី ៣ម៉ូដែល​ព្រម​គ្នា​តែម្ដង ដែល​រួម​មាន ម៉ូដែល iPhone 8 ​មាន​គែម​អេក្រង់​ស្ដើង edge-to-edge OLED display និង​បច្ចេកវិទ្យា​កាមេរ៉ា 3D face-scanning សម្រាប់​ស្កេន​ផ្ទៃ​មុខ។ បើ​តាម​គេហទំព័រ Bloomberg ឱ្យ​ដឹង​កន្លង​ទៅ​ថា iPhone ជំនាន់​ថ្មី នឹង​មាន​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ wireless charging។ ក្រៅពី iPhone ក្រុមហ៊ុន Apple ​ត្រូវ​ចចាមអារ៉ាម​លើក​ឡើង​ថា អាច​នឹង​ត្រៀម​ប្រកាស​ចេញ 4K Apple TV ស៊េរី​ថ្មី​ថែមទៀត រួម​ទាំង​នាឡិកា Apple Watch ​ដែល​អាច​ភ្ជាប់​ប្រព័ន្ធ​បណ្ដាញ LTE ឬ​ដាក់​ស៊ីម​កាត​បាន។

​ក្រៅពី​ផលិតផល​ខាងលើ Apple នៅ​ត្រូវ​គេ​រំពឹង​ទៀត​ថា អាច​នឹង​ដាក់​ចេញ​ប្រព័ន្ធ​សូហ្វ៊ែរ​ឱ្យ​ប្រើ​បាន​ផ្លូវការ គឺ​ទាំង iOS 11 និង High Sierra។ សេចក្ដី​អញ្ជើញ​នៅ​ថ្ងៃ​១២ កញ្ញា​ខាង​មុខ មិន​បាន​បញ្ជាក់​ឱ្យ​ច្រើន​ឡើង ក្រៅតែ​ពី​ភ្ជាប់​ឃ្លា​ថា “Let's meet at our place” ​ហើយ​នេះ ជា​ប្រព្រឹត្តិការ​ដំបូង​ដែល នឹង​ត្រូវ​ក្រុមហ៊ុន​ជ្រើសរើស​យក​សាល Steve Jobs Theater ​ក្នុង​ការ​ប្រារព្ធ​ពិធី ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​ស្នាក់ការ​ថ្មី Apple Park ​ក្នុង​ទីក្រុង Cupertino៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  theverge
X
5s