មានដឹងអត់ ថា អ្នកមិនអាច Block លោក Mark Zuckerberg និងភរិយា Priscilla Chan លើ Facebook បានទេ មែនអត់!
ប្រសិនអ្នកជានាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញសង្គមមួយ ដែលមានអ្នកប្រើប្រាស់ជាមធ្យមខ្ទង់ ២ពាន់លានគណនីវិញ តើអ្នកនឹងធ្វើអ្វីម្យ៉ាង ដើម្បីមិនឱ្យអ្នកណា អាចប្លុក (block) អ្នក និងភរិយារបស់អ្នកលើបណ្ដាញសង្គមរបស់ខ្លួន ឬទេ? នេះជា ការអះអាងពីអ្នកប្រើ Facebook មួយចំនួន ដែលសាកល្បងចូលទៅគណនីលោក Mark Zuckerberg និងភរិយារបស់លោក អ្នកស្រី Priscilla Chan គឺថា មុខងារ Block នេះមិនដំណើរការលើគណនីអ្នកទាំងពីរនោះឡើយ។
ជាក់ស្ដែងខ្ញុំបានសាកល្បងដោយបើកចូលទៅគណនីផ្លូវការរបស់មហាសេដ្ឋីវ័យក្មេង និងជាម្ចាស់បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook នេះ ហើយបានចុចលើមុខងារ Block ប៉ុន្តែ បែរជាមានផ្ទាំងសារមួយលោតឡើង “This profile can't be blocked for now” គឺបញ្ជាក់ថា Profile លោក Zuckerberg មិនអាចត្រូវបានគេប្លុកបានទេក្នុងពេលនេះ។ ហើយក៏មានសារបញ្ជាក់ទៀតថា “You can report Pages or profiles if you think they’re doing something that goes against our Community Standards. Learn more.
If you think you're seeing this by mistake, please let us know”។
យ៉ាងណា មានការចោទសួរនៅលើទំព័រសំណួរចម្លើយរបស់ Facebook ហើយខាងក្រុមហ៊ុនបានពន្យល់ថា មូលហេតុបានជាគណនីអ្នកទាំងពីរ (Mark Zuckerberg និង Priscilla Chan) មិនអាចត្រូវគេប្លុកបាន គឺដោយសារមានអ្នកប្រើ (user) ដ៏ច្រើនបានធ្វើវាពីមុនមកហើយ។ មានន័យថា ចំនួននៃការប្លុកលើគណនីមួយគឺមានកំណត់ នេះគឺអាចទៅរួច ប្រាកដ។
អ្នកនាំពាក្យរបស់ Facebook បានប្រាប់សារព័ត៌មាន Guardian ថា បញ្ហានេះ គឺមិនទាក់ទងទៅនឹងគណនីណាមួយនោះឡើយ វាកើតចេញពីមនុស្ស ដែលត្រូវបានប្លុក គឺត្រូវគេធ្វើឡើងក្នុងចំនួនយ៉ាងច្រើនដង។ វាជាករណីកម្រខ្លាំងណាស់។ “This error isn’t specific to any one account. It’s generated when a person has been blocked a certain large number of times. In very rare instances, a viral campaign will develop instructing lots of people to all wrongly block the same person"៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techspot