Huawei យក​ឈ្នះ Apple ក្លាយ​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ធំ​បំផុតលេខ២ ​លើ​លោក !​



​យោងតាម​សេចក្ដី​រាយការណ៍​ពី​ស្ថាប័ន​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ Counterpoint ​ឱ្យ​ដឹង​ថា Huawei ​បាន​យក​ឈ្នះ​ក្រុមហ៊ុន Apple ក្លាយ​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ធំបំផុត​លើ​ពិភពលោក​ហើយ​នៅ​ពេល​នេះ។ ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ មាន​សន្ទុះ​កើនឡើង​ចំណែក​ទីផ្សារ​ខ្លាំង​នៅ​អំឡុង​ចន្លោះ​ខែ​មិថុនា ទៅ​ខែ​កក្កដា។

ចំណែក Samsung នៅ​រក្សា​បាន​ដំណែង​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​លេខ​១ លើ​ពិភពលោក​ដដែល។ របាយការណ៍​ថែមទាំង​បាន​បញ្ជាក់​ថា ការ​លក់​ស្មាតហ្វូន Huawei ​ប្រចាំ​ខែ​សីហា ក៏​មាន​សភាព​រឹងមាំ​ល្អ​ផង​ដែរ ដូច្នេះ​វា​មិន​មាន​អ្វី​គួរ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ដែល​ក្រុមហ៊ុន ហក់​ឡើង​កាំជណ្ដើរ​ខ្ពស់​ថែម​មួយ​កាំ​ទៀត​នោះ។

​របាយការណ៍​ថែមទាំង​ឱ្យ​ដឹង​ទៀត​ថា ម៉ូដែល​ស្មាតហ្វូន​មួយ​ចំនួន លក់​ដាច់​ខ្លាំង​គឺ​នៅ​ខែ​​មិថុនា ដែល iPhone 7 និង 7 Plus ​ឈរ​លេខ​រៀង​កំពូល គឺ​លេខ១ និង​លេខ២ ចំណែក​ស្មាតហ្វូន R11 និង A57 របស់​ក្រុមហ៊ុន Oppo ​មាន​ចំណាត់ថ្នាក់​លេខ៣ និង​លេខ៤។ ស្មាតហ្វូន​ផ្សេង​ទៀត រួម​មាន Galaxy S8, Xiaomi Redmi Note 4X និង Galaxy S8+ គឺ​បាន​លេខរៀង​បន្តបន្ទាប់។ យ៉ាងណា គេ​ពុំ​ឃើញ​មាន​ស្មាតហ្វូន​ម៉ូដែល​ណា ស្ថិត​ក្នុង​បញ្ជី​ស្មាតហ្វូន​លក់​​ដាច់​ខ្លាំង​សោះ ខណៈ​ក្រុមហ៊ុន​នេះ​ត្រូវ​គេ​រាយការណ៍​ថា អាច​ឡើង​កាន់​ដំណែង​ជា​ក្រុមហ៊ុន​លេខ២ លើ​លោក​ខាង​ផលិត​ស្មាតហ្វូន​លក់​ដាច់​បំផុត​នោះ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s