​Apple មិន​ទាន់​ប្រកាស​ iPhone 8 ផង ចំណែក Foxconn ​ទំនង​ចាប់ផ្ដើម​លក់ iPhone 8 មុន​​ចេញ​ផ្លូវការ​ថ្ងៃ​១២ កញ្ញា​​ទៅ​ហើយ !​



​iPhone 8 ​របស់ Apple នឹង​ត្រូវ​ក្រុមហ៊ុន​ប្រកាស​ផ្លូវការ​នៅ​សប្ដាហ៍​ក្រោយ​គឺ​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី១២ កញ្ញា ហើយ​នៅ​ពេល​នេះ Foxconn ​ទំនង​ចាប់ផ្ដើម​ចែកចាយ​លក់​កំពូល​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ មុន​ត្រូវ Apple សម្ពោធ​មួយ​សប្ដាហ៍។

រូបថត​មួយ​ចំនួន ត្រូវ​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ iPhone ជំនាន់​ថ្មី គឺ iPhone 8 ​ពី​ក្នុង​រោងចក្រ Foxconn ​នៅ​សួន Zengzhou Technology Park។ Apple នឹង​បង្ហាញ​វត្តមាន iPhone 8 ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ គឺ​ចំ​ថ្ងៃ​ទី១២ ខែ​កញ្ញា ហើយ​គេ​រំពឹង​ថា ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ដាក់​ឱ្យ​បញ្ជា​ទិញ​ស្មាតហ្វូន​ថ្មី​នេះ នៅ​ថ្ងៃ​សុក្រ​ទី១៥ ក្រោយ​ប្រកាស​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

​iPhone 8 ​ថែមទាំង​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​លក់​លើ​ទីផ្សារ​មួយ​ចំនួន​ចាប់ពី​ថ្ងៃ​សុក្រ ទី២២ កញ្ញា តែ​ទោះ​ជា​យ៉ាងណា កាលបរិច្ឆេទ​នេះ មិន​ទាន់​ត្រូវ​បាន​អះអាង​ដោយ​ក្រុមហ៊ុន Apple ​នៅ​ឡើយ​នោះ​ទេ។ យើង​នឹង​មាន​ព័ត៌មាន​លំអិត​អំពី iPhone ជំនាន់​ថ្មី​របស់ Apple ​ហើយ​នឹង​បន្ត​ចុះ​ផ្សាយ​ជុំវិញ​ព័ត៌មាន​ទាំងឡាយ​អំពី​ស្មាតហ្វូន​កំពូល​ថ្មី​នេះ។

ក្រុមហ៊ុន ​ថែមទាំង​ត្រូវ​គេ​រំពឹង​ថា នឹង​បង្ហាញ​សមិទ្ធផល​ថ្មីៗ​ផ្សេង​ទៀត​ក្រៅពី iPhone 8 គឺ​មាន៖ នាឡិកា​ទំនើប LTE Apple Watch, 4K Apple TV និង iPhone 7s និង iPhone 7s Plus ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី១២ កញ្ញា​ខាង​មុខ៕   ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Techtastic
X
5s