Lenovo អស់ប្រាក់ ៣,៥​លាន​ដុល្លារ​ ព្រោះ​តែ​​​ដំឡើង software ស្រាប់​ៗ​​បង្កប់​ Spyware និង Adware នៅ​លើ Laptop ខ្លួន !​​



គណៈកម្មការ​សហព័ន្ធ​ពាណិជ្ជកម្ម FTC ​បាន​ធ្វើ​ការ​ដោះស្រាយ​​បណ្ដឹង​លើ​ប្រព័ន្ធ​សូហ្វ៊ែរ​ដំឡើង​ស្រាប់ (pre-loaded software) ​បន្ទាប់​ពី​រក​ឃើញ​មាន​កុំព្យូទ័រ Laptop របស់​ក្រុមហ៊ុន Lenovo ​ប្រមាណ ៧៥០០០០ គ្រឿង​បាន​បង្កប់​នូវ​សូហ្វ៊ែរ​តោង​ជាមួយ​មេរោគ spyware និង adware។ អគ្គ​មេធាវី​នៅ​រដ្ឋ​ចំនួន៣២ បាន​ចូលរួម​ជាមួយ FTC និង​បាន​ព្រមព្រៀង​គ្នា ធ្វើការ​ពិន័យ​ជា​ទឹកប្រាក់ ៣,៥​លាន​ដុល្លារ​អាមេរិក។ កុំព្យូទ័រ​យួរដៃ ដែល​មាន​បង្កប់​សូហ្វ៊ែរ​មេរោគ គឺ​បាន​ចែកចាយ​លក់​ក្នុង​ចន្លោះ​ពី ខែ​សីហា ឆ្នាំ២០១៤ ទៅ ខែ​មិថុនា ឆ្នាំ២០១៥ ដែល Laptop ទាំងនោះ​ត្រូវ​បាន​ដំឡើង​ស្រាប់ៗ​នូវ​កម្មវិធី​មួយ​ឈ្មោះ​ថា VisualDiscovery។

​សេចក្ដី​រាយការណ៍​ថ្មី​នេះ​ឱ្យ​ដឹង​ថា កម្មវិធី VisualDiscovery ដែល​គេ​អះអាង​ថា មាន​បង្កប់​មេរោគ គឺ​ផលិត​ដោយ​ក្រុមហ៊ុន​សូហ្វ៊ែរ​នៅ​កាលីហ្វ័រញ៉ា​ឈ្មោះ Superfish។ កម្មវិធី​នេះ អាច​វិភាគ​លើ​ផ្ទៃ​អេក្រង់​កុំព្យូទ័រ​អ្នក​ប្រើ និង​លើ​កម្មវិធី web browsing ​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចំ​គោលដៅ។ ប្រសិន​សូហ្វ៊េរ​នេះ រក​ឃើញ​ថា អ្នក​ប្រើ​កំពុង​បើក​មើល​រូប​ផលិតផល​ណា ឬ​ online shopping ណា វា​នឹង​បង្ហាញ​ចេញ​នូវ​ផ្ទាំង​ពាណិជ្ជកម្ម​លោត​ឡើង (pop-up ads) នៅ​ក្នុង browser ​សម្រាប់​ផលិតផល​ដែល​មាន​លក្ខណៈ ស្រដៀង​គ្នា ដែល​លក់​ដោយ​ដៃគូ​លក់​ផលិតផល​របស់ Superfish។ ខាង​ក្រោម​នេះ​ជា​ម៉ូដែល Laptop ដែល​មាន​បង្កប់​សូហ្វ៊ែរ​ដំឡើង​ស្រេច​ VisualDiscovery ៖

ចុះ​ម៉េច​ក៏ spyware នេះ អាច​កើត​មាន​នៅ​លើ​ Laptop ក្រុមហ៊ុន​ Lenovo រហូត​រាប់​រយ រាល់​ពាន់​ទៅ​កើត? យោង​តាម​ Lenovo បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​មិន​បាន​ដឹង​អំពី​វត្តមាន spyware នេះ​នោះ​ទេ។ ជាមួយ​សូហ្វ៊ែរ​ប្រភេទ third-party នេះ Lenovo បាន​ដំឡើង​នៅ​លើ Laptop របស់​ខ្លួន ​ដោយ​គ្មាន​នរណា​ឆែក​មើល ថា​តាម​ពិត Superfish បាន​ធ្វើ​អ្វី​នៅ​លើ​នោះ​សោះ ហើយ​បែប​នេះ ក៏​អាច​ធ្វើ​ឱ្យ​កើត​ក្ដី​បារម្ភ​ចំពោះ​ភាព​ជា​ឯកជន​ (privacy concern) របស់​អ្នក​ប្រើ​ផង​ដែរ។ ទោះបី​មាន Laptop ​ជាច្រើន​ម៉ូដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សូហ្វ៊ែរ​នេះ តែ FTC មិន​មាន​សិទ្ធ​ក្នុង​ការ​ពិន័យ Lenovo នោះ​ឡើយ នេះ​គឺ​ដោយសារ​ការ​ចេញ​មុខ​ពី​មេធាវី​ច្រើន​រូប ធ្វើការ​ដាក់​ស្នើ​ប្រាក់​ពិន័យ​ទៅ Lenovo។ ប្រសិន​បើ Lenovo បំពាន​លើ​លក្ខខណ្ឌ​នៃ​ការ​ទូទាត់​នេះ ទើប​ FTC អាច​ចាប់​ផ្ដើម​ពិន័យ​បាន។ ​ចាប់ពី​ពេល​នេះ​តទៅ Lenovo ​នឹង​ត្រូវ​មាន​ការ​ស្នើ​សុំ​សិទ្ធិ​ពី​អ្នកប្រើប្រាស់​ជា​មុន​សិន នៅ​ពេល​ដំឡើង​សូហ្វ៊ែរ​ទាំងឡាយ​ណា ដែល​ធ្វើ​ការ​ប្រមូល និង​ផ្ញើ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ទៅ​កាន់​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​ដូច្នេះ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  techspot
X
5s