តោះមកធ្វើតេស្ត Galaxy Note8 ត្រូវគេឆ្កូតផង ដុតផង និងកាច់ពត់ទៀត តើទ្រាំទ្រកម្រិតណា ? (Video)
ពេលនេះដែរ Galaxy Note 8 ត្រូវ Samsung ចាប់ផ្ដើមចែកចាយលក់ ដល់ដៃអតិថិជនអតិថិជនដែលបានចុះឈ្មោះកុម្ម៉ង់មុនបណ្ដើរៗ ហើយថ្មីៗនេះ គណនី YouTube មានឈ្មោះ JerryRigEverything បានបង្ហាញការធ្វើតេស្តនៅលើកំពូលស្មាតហ្វូនកូនកាត់ថេប្លេតថ្មីនេះ ដោយឆ្កូត ដុត និងធ្វើតេស្តពត់ទូរស័ព្ទ។ តោះទៅទស្សនាវីដេអូធ្វើតេស្តដូចខាងក្រោម៖
https://youtu.be/t5r3r__noNU
ក្នុងករណីអ្នកមិនបានទស្សនាវីដេអូពេញរយៈពេល ៥នាទីទេ អីចឹងនេះជាការសង្ខេបពីលទ្ធផលធ្វើតេស្ត។ Note 8 ក្នុងការធ្វើតេស្តដំបូងទៅលើអេក្រង់ ដោយប្រើដែកចុងស្រួច យើងសង្កេតឃើញ មានស្នាមឆ្កូតគួរសម និងបានប្រើកូនកាំបិតមុន ស្រួច បន្តឆ្កូតគ្រប់ផ្នែក គ្រប់ជ្រុង ទាំងលើផ្ទៃអេក្រង់ ផ្នែកក្រោយ កាមេរ៉ា ផ្នែកខាង សំណាញ់សំឡេង និងសូម្បីតែប៊ិច S-Pen ដោយលទ្ធផលគឺមានស្នាមឆ្កូត ខ្លះៗ និងកម្រិតរងសម្ពាធ ផ្សេងគ្នាទៅតាមផ្នែក។ ទោះបីមានស្នាមឆ្កូតនៅលើទ្រនាប់ស្កេនម្រាមដៃខាងក្រោយ តែមុខងារ Fingerprint នៅតែអាចកំណត់ និងសម្គាល់ម្រាមដៃបានរហ័សដដែ។