Jaguar ​បញ្ចេញ​រថយន្ត​អនាគត​ឆ្នាំ២០៤០ទំនើប​អស្ចារ្យ Future Type បំពាក់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​គ្រប់​សព្វ (Video)​



​ក្រុមហ៊ុន​រថយន្ត Jaguar Land Rover ដែល​មាន​ស្នាក់​ការ​នៅ​អង់គ្លេស ថ្មីៗ​នេះ​បាន​បញ្ចេញ​គំរូ​រថយន្ត​ថ្មី​មួយ ដែល​ជា​រថយន្ត​អនាគត Jaguar Future Type concept ឌីហ្សាញ​ប្លែក​ភ្នែក។ Jaguar Future Type ​ជា​សមិទ្ធផល​កើត​ចេញ​ពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ត្រៀម​សម្រាប់​ជា​រថយន្ត​ឆ្នាំ២០៤០ ឯណោះ។ រថយន្ត ត្រូវ​បាន​ឌីហ្សាញ​ពោរពេញ​ទៅ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​គ្រប់​ជ្រុង និង​សូម្បីតែ​បើកបរ​ដោយ​មិន​ចាំបាច់​មាន​អ្នក​កាន់​ដៃ​ចង្កូត​ឡើយ។ https://youtu.be/mTLQeVVrklU Jaguar Future Type មិន​ទាន់​អាច​ក្លាយ​ជា​របស់​អ្នក​ក៏​ពិត​មែន តែ​យ៉ាង​ហោច​ក៏​ជា​គំរូ​រថយន្ត​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង និង​អាច​មាន​តម្រូវការ​ខ្ពស់​នាពេល​អនាគត។ ក្រុមហ៊ុន​បាន​ឃើញ​នូវ​សន្ទុះ​ចែកចាយ​គំរូ​រថយន្ត​អនាគត​របស់​ខ្លួន​យ៉ាង​ខ្លាំង ហើយ​វា​នឹង​អាច​រួម​ចំណែក​ជួយ​អភិវឌ្ឍ​ក្នុង​វិស័យ​ដឹកជញ្ជូន​កាន់តែ​ជឿនលឿន​នៅ​ពេល​ខាង​មុខ។

ក្រុមហ៊ុន Jaguar ​បាន​លើកឡើង​ថា FUTURE-TYPE ​ផ្ដល់​នូវ​ការ​មើល​បាន​វែងឆ្ងាយ​​ទៅ​ក្នុង​សក្ដានុពល​សម្រាប់​ការ​បើកបរ​ និង​ភាព​ជា​ម្ចាស់​រថយន្ត​ទំនើប​ក្នុង​ពេល​អនាគត។ វា​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ក្នុង​ការ​ផលិត​ម៉ាក​រថយន្ត​ប្រណិត ដែល​ផ្ដល់​បទពិសោធន៍​ថ្មីៗ​ដល់​អតិថិជន និង​នាំ​ឱ្យ​ចូល​ទៅ​កាន់​សម័យកាល​ឌីជីថល និង​ស្វ័យប្រវត្តិ។ វា​ពិត​ជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ដែល​មនុស្ស​សម័យ​បច្ចុប្បន្ន បាន​គិត​ទុក​មុន​ក្នុង​ត្រៀម​ខ្លួន សម្រាប់​ផលិតកម្ម​រថយន្ត​អនាគត ពោរពេញ​ដោយ​បច្ចេកវិទ្យា​ខ្ពស់​អស្ចារ្យ​បែប​នេះ។ អ្នក​អាច​ស្វែងយល់​ជាមួយ​វីដេអូ​ខាង​លើ​បាន ហើយ​បើ​ចង់​ស្វែងយល់​ព័ត៌មាន​លំអិត​បន្ថែម អាច​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​ក្រុមហ៊ុន Jaguar តាម​ Link ខាង​ក្រោម​បាន៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Jaguar
X
5s