រំពឹងអ្វីខ្លះ នឹងបង្ហាញក្នុងព្រឹត្តិការណ៍វែកមុខ iPhone 8 របស់ Apple ថ្ងៃ១២ កញ្ញាខាងមុខ ?
ជាពេលវេលាមួយកាន់តែខិតជិតដល់ព្រឹត្តិការណ៍ប្រកាស iPhone ថ្មីរបស់ Apple ហើយ ដែលនឹងមានការផ្លាស់ប្ដូរធំ សម្រាប់អបអរខួបទី១០ នៃទូរស័ព្ទម៉ាក iPhone គិតមកត្រឹមដើមឆ្នាំ២០១៧ នេះ។ ទន្ទឹមនោះ ក៏មានចចាមអារ៉ាមចេញព្រោងព្រាតទៅនឹងលក្ខណៈសម្បត្តិ មុខងារ បច្ចេកវិទ្យាថ្មីៗ ពិសេសគឺរចនាបថឌីហ្សាញតែម្ដង ដែល iPhone 8 ត្រូវគេអះអាងថា នឹងប្រើអេក្រង់ OLED មានគែមស្ដើង។ ខាងក្រោមនេះ ជាផលិតផលថ្មីៗដែលគេរំពឹងនឹងត្រូវវែកមុខក្នុងព្រឹត្តិការណ៍ ១២ កញ្ញា ខាងស្អែក៖
iPhone 10th anniversary edition
ឆ្នាំនេះ នឹងពិសេសជាងឆ្នាំមុនៗ ដោយសារអបអរគម្រប់ខួប ១០ឆ្នាំនៃទូរស័ព្ទម៉ាក iPhone ដូច្នេះ Apple អាចផលិតបម្រុងលើសមួយម៉ូដែល អាចជា iPhone 8 មានការឌីហ្សាញស្អាតប្លែកតែម្ដង។ មានន័យថា ក្រៅពីទាយាទជំនាន់បន្ទាប់ពី iPhone 7/ 7Plus គឺ iPhone 7s/ 7s Plus ហើយនោះ Apple ថែមទាំងសម្ពោធ iPhone 8 ផងដែរ គឺជាជំនាន់ edition ពិសេស។
តាមសេចក្ដីរាយការណ៍ជាច្រើន សុទ្ធតែអះអាងថា iPhone 8 ទំនងមានតម្លៃថ្លៃជាង iPhone ជំនាន់មុនៗ ពោលគឺចាប់ពី ១០០០ដុល្លារឡើងទៅ បើទំហំអង្គចងចាំចាប់ពី 64GB/256GB និងរហូតដល់ 512GB។
iPhone 7s / 7s Plus
