ស្មាតហ្វូនគែមអេក្រង់ស្ដើងទី២ Mi Mix 2 របស់ Xiaomi ចេញផ្លូវការ ៥,៩៩អ៊ីញុ, Snapdragon 835, RAM 6GB/8GB តម្លៃតែ ...
Xiaomi បានបញ្ចេញ Mi Mix ជំនាន់ដំបូងកាលពីឆ្នាំទៅ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយវាជាស្មាតហ្វូនទំនើប ឌីហ្សាញប្លែក គែមអេក្រង់ស្ដើង។ ចំណែកឆ្នាំនេះ ក្រុមហ៊ុនបានបន្តផលិតចេញ Mi Mix 2 ថែមទៀត ដែលទទួលបានការកែលំអលក្ខណៈសម្បត្តិរឹតតែខ្ពស់ជាងមុន។ Mi Mix 2 ភ្ជាប់អេក្រង់ ៥,៩៩អ៊ីញ តូចជា Mix Mix ជំនាន់មុនដែលមាន ៦,៤៤អ៊ីញ។
អេក្រង់ Mix 2 មានកម្រិត resolution ទំហំ 2160x1080px ហើយប្រើបន្ទះឈីប Qulacomm Snapdragon 835 និងមាន RAM 6GB អមដោយមេម៉ូរី ៣ជម្រើសគឺ 64GG/128GB និង 256GB។ ពិសេសនោះ Mi Mix 2 ក៏នៅមានជំនាន់ពិសេស Ceramic Edition ផងដែរ ដែលភ្ជាប់ RAM រហូតដល់ 8GB ហើយមានអង្គចងចាំ 128GB។
ស្មាតហ្វូនគែមអេក្រង់ស្ដើងជំនាន់ថ្មីរបស់ Xiaomi ខាងលើ មានកម្លាំងថ្ម 3400mAh ហើយស្រោបដោយទម្រង់សូហ្វ៊ែរ MIUI 9 ស្តង់ដារ Android Nougat។ Xiaomi Mi Mix 2 មានកាមេរ៉ាមុខ 5MP និងកាមេរ៉ាក្រោយទំហំ 12MP។ ស្មាតហ្វូននេះ មានប្រព័ន្ធបណ្ដាញ 4G LTE, WiFi និង Bluetooth 5.0 ហើយនឹងមានលក់នៅទីផ្សារប្រទេសចិន ចាប់ពីថ្ងៃទី១៥ កញ្ញានេះ តម្លៃចាប់ពី ៥០០ដុល្លារអាមេរិក៕
ប្រែសម្រល៖ រឹទ្ធិរាជ
ប្រភព៖ TNW