Xiaomi ប្រកាសស្មាតហ្វូនកាមេរ៉ាភ្លោះ Mi Note 3 អេក្រង់ ៥,៥អ៊ីញ, RAM 6GB តម្លៃចាប់ពី $៣៨០
ក្រោយពីបានបញ្ចេញកំពូលស្មាតហ្វូនគែមអេក្រង់ស្ដើងជំនាន់ថ្មីដែលជា Mi Mix 2 ហើយនោះ Xiaomi ថែមទាំងបានបញ្ចេញស្មាតហ្វូនថ្មីគួរចាប់អារម្មណ៍មួយម៉ូដែលទៀត ដែលភ្ជាប់កាមេរ៉ាក្រោយភ្លោះ ម៉ូដែល Mi Note 3។ Mi Note 3 បង្ហាញខ្លួនជាមួយអេក្រង់ ៥,៥អ៊ីញកម្រិត Full HD (1920x1080)px។
ស្មាតហ្វូនកាមេរ៉ាភ្លោះថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទចិននេះ បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 660 និងមាន RAM 6GB រីឯអង្គចងចាំមានពីរជម្រើសគឺទំហំ 64GB និង 128GB។ Mi Note 3 មានកម្លាំងថ្ម 3500mAh ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat។
កាមេរ៉ាខាងមុខមានទំហំ 16MP សម្រាប់ថតរូបស៊ែលហ្វីបានច្បាស់ស្អាត។ កាមេរ៉ាភ្លោះក្រោយរបស់ស្មាតហ្វូននេះ មានទំហំ 12MP ទាំងពីរគ្រាប់ ដែលមួយជា telephoto lens និងមួយទៀតជា standard lens។ Xiaomi Mi Note 3 នឹងមានលក់ចាប់ពីតម្លៃ ៣៨០ដុល្លារអាមេរិក៕
ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ GSM Arena