៨ សំណួរ​ដ៏​ក្ដៅ​គគុក​ជុំវិញ​ កំពូល iPhone ​ថ្មី​របស់ Apple ដែល​ចេញ​នៅ​ម៉ោង ១២យប់​នេះ (Video)​



ព្រឹត្តិការណ៍​ប្រកាស​នូវ​វត្តមាន​ iPhone ថ្មី​ផ្លូវការ​របស់ Apple កាន់តែ​ខិត​ជិត​មក​ដល់​ហើយ នៅ​សល់​តែ​ប៉ុន្មាន​ទៀត​ប៉ុណ្ណោះ (ថ្ងៃ​១២ កញ្ញា) នៅ​ម៉ោង ១០ព្រឹក (ម៉ោង​តំបន់​ប៉ាស៊ីហ្វិក) ត្រូវ​នឹង​ម៉ោង ១២រំលង​អធ្រាត្រ ឆ្លង​ចូល​ថ្ងៃ១៣ កញ្ញា (ម៉ោង​នៅ​កម្ពុជា)។ នៅ​ខណៈ​នេះ មាន​សំណួរ និង​ការ​ជជែក​គ្នា​ខ្លះៗ អំពី​លក្ខណៈ​សម្បត្តិ​នៅ​លើ iPhone ​ថ្មី​ទាំង៣។ #1 តើ iPhone 8 និង iPhone 8 Plus នឹង​មាន​រូបរាង​យ៉ាង​ម៉េច ហើយ​ដំណើរការ​ដូច​ម្ដេច? https://youtu.be/czN07CDBpWs សង្កេត​ឃើញ​ថា រាល់​ព័ត៌មាន ឬ​របាយការណ៍ ក៏​ដូច​ជា​ចចាមអារ៉ាម ភាគច្រើន​លើកឡើង​តែ​ទៅ​លើ លក្ខណៈ​សម្បត្តិ និង​រូបរាង ជុំវិញ iPhone ​ជំនាន់​ពិសេស ដែល​អាច​ត្រូវ Apple ផលិត​ជា​ពិសេស​សម្រាប់​ខួប ១០ឆ្នាំ​នៃ​ម៉ាក​ទូរស័ព្ទ iPhone ប៉ុណ្ណោះ។ ទើបតែ​ម្សិលមិញ សេចក្ដី​រាយការណ៍​ចុងក្រោយ​អំពី​ឈ្មោះ iPhone ថ្មី បាន​អះអាង​ថា ជំនាន់​ពិសេស​នោះ នឹង​ត្រូវ​ហៅ​ឈ្មោះ iPhone X វិញ មិន​មែន iPhone 8 នោះ​ទេ រីឯ iPhone 8 និង iPhone 8 Plus ជា​ម៉ូដែល​ធម្មតា ដែល​ជា​ទាយាទ​ថ្មី​បន្ត​ពី iPhone 7 និង 7 Plus។ គេ​ដឹង​ត្រឹមតែ iPhone X អាច​នឹង​មាន​គែម​អេក្រង់​ស្ដើង កាមេរ៉ា​ភ្លោះ​បញ្ឈរ ក្រាល​ដោយ​សារធាតុ​កញ្ចក់​នៅ​ផ្នែក​ខ្នង​ទូរស័ព្ទ មុខងារ​សាកថ្ម wireless។ #2 តើ​មាន​ពណ៌​អី​ខ្លះ?

បើ​តាម​របាយការណ៍​កន្លង​មក​ថា iPhone ​ថ្មី អាច​មាន​ជម្រើស​ពណ៌​ច្រើន​ជាង​មុន ពោល​គឺ​លើស​ពណ៌ Blush Gold ។ ប៉ុន្តែ​ថ្មីៗ​នេះ មាន​វីដេអូ​មួយ​បង្ហោះ​លើ​បណ្ដាញ​អ៊ីនធឺណិត​ បង្ហាញ​នូវ iPhone កាមេរ៉ា​ភ្លោះ​បញ្ឈរ​ទំនង​អាច​ជា iPhone X ​ជាមួយ​ពណ៌​ក្រហម Red។ iPhone ​កន្លង​មក​មាន​ពណ៌​ចំនួន ៥ រួច​មក​ហើយ គឺ Jet Black, Mat Black, Silver, Gold និង Rose Gold។ ប្រសិន Apple ពិត​ជា​បន្ថែម​ពណ៌​ទាំង​ពីរ​នេះ​មែន នោះ​វា​នឹង​មាន​រហូត​ដល់ ៧ពណ៌។ #3 Phone ថ្មី​ទាំង៣ ម៉ូដែល​តើ​មាន ប៊ូតុង Home មក​ជាមួយ​ឬ​ទេ?

​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​អាច​កំណត់ ១០០% នៅ​ឡើយ​ជុំវិញ ប៊ូតុង Home តែ​យ៉ាងណា រាល់​រូប​បែកធ្លាយ iPhone 8 គឺ​សុទ្ធតែ​មិន​ឃើញ​មាន​គ្រាប់​មូល សម្គាល់​ប៊ូតុង Home នៅ​ខាង​មុខ​នោះ​ឡើយ។ បើ​តាម​ចចាមអារ៉ាម​ធ្លាប់​លើកឡើង​ថា iPhone ជំនាន់​ថ្មី​អាច​ត្រូវ​ដក​ប៊ូតុង Home ចេញ ហើយ​ទ្រនាប់​ស្កេន​ក្រយៅដៃ អាច​បង្កប់​នៅ​ក្រោម​កញ្ចក់​អេក្រង់ ឬ​អាច​ប្ដូរ​ទៅ​ដាក់​នៅ​ផ្នែក​ក្រោយ​វិញ។ #4 ចំពោះ iPhone ​អេក្រង់​តូច​ជាង​គេ​គឺ ម៉ូដែល ៤,៧អ៊ីញ តើ​នឹង​មាន​កាមេរ៉ា​ភ្លោះ dual camera ឬ​ទេ? មិន​ច្បាស់​នៅ​ឡើយ​ថា ទាំង៣ ម៉ូដែល​នឹង​ភ្ជាប់​ dual camera ដូចៗ​គ្នា​ឬ​យ៉ាងណា តែ​ច្បាស់​ត្រង់​ថា iPhone ថ្មី​ដែល Apple ផលិត​ជា​ពិសេស មួយ​ក្នុង​ចំណោម ៣ម៉ូដែល​នោះ នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​ទម្រង់​បញ្ឈរ​នៅ​ខាង​ក្រោយ​ទូរស័ព្ទ។ #5 តើ​ទំហំ​អង្គ​ចងចាំ នឹង​ដល់ 512GB ដូច​សេចក្ដី​រាយការណ៍​ឬ​ទេ? ហើយ​តើ​មាន​លើ​ម៉ូដែល​ណា ឬ​មួយ​មាន​តែ​នៅ​លើ iPhone X? ​គេ​រំពឹង​ថា iPhone ​ដែល Apple ផលិត​សម្រាប់​ខួប​ទូរស័ព្ទ ១០ឆ្នាំ អាច​បង្កើន​ទំហំ​អង្គ​ចងចាំ​ធំ​ជាង​បច្ចុប្បន្ន ពោល​គឺ​មាន​ទំហំ​ដល់ 512GB។ យ៉ាងណា សម្រាប់​ពីរ​ម៉ូដែល​ផ្សេង​ទៀត មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់ការណ៍​នៅ​ឡើយ។ #6 តើ iPhone X នឹង​ជា​កំពូល​ទូរស័ព្ទ Apple សម្រិតសម្រាំង​ពិសេស​ជាង​គេ មែន​ទេ? ជា​រឿង​អាច​ទៅ​រួច ដោយសារ​ឆ្នាំ​នេះ Apple អាច​ត្រៀម​ដល់​ទៅ ៣ម៉ូដែល ខណៈ​ពីរ​ម៉ូដែល​ជា ជំនាន់​ក្រោយ​នៃ iPhone 7 និង 7 Plus គឺ​អាច​មាន​ឈ្មោះ iPhone 8 និង iPhone 8 Plus អម​ជាមួយ​លក្ខណៈ​សម្បត្តិ​ខ្ពស់​ជាង​មុន ពោល​គឺ​បំពាក់​ឈីប​ជំនាន់​ថ្មី Apple A11 តែ​នៅ​រក្សា​ទំហំ​អេក្រង់ ៤,៧អ៊ីញ និង ៥,៥អ៊ីញ​ ប្រភេទ LCD ដដែល។ រីឯ iPhone X អាច​មាន​អេក្រង់​ធំ​ជាង​គេ គឺ ៥,៨អ៊ីញ​ប្រភេទ OLED និង​មាន​គែម​អេក្រង់​ស្ដើង (edge-to-edge glass display) ហើយ​អាច​បំពាក់​បន្ទះ​ឈីប​ពិសេស ឬ​ប្រព័ន្ធ​កាមេរ៉ា​ពិសេស​ជាង​គេ។ #7 វា​នឹង​មាន​តម្លៃ​ប៉ុន្មាន ខណៈ​របាយការណ៍​អះអាង​ថា មិន​ថោក​ទេ ប្រហែល​ចាប់ពី ១០០០ដុល្លារ​ឡើង​ទៅ?

បើ​តាម​ការ​អះអាង​ពី​គណនី Benjamin Geskin ​ថា iPhone 8 នឹង​មាន​តម្លៃ​ចាប់ពី ៩៩៩ដុល្លារ​អាមេរិក។ តម្លៃ​អាច​ខុស​គ្នា​ទៅ​តាម​ទំហំ​អង្គ​ចងចាំ​គឺ 64 GB តម្លៃ 999$, 256 GB តម្លៃ 1099$ និង​ទំហំ 512 GB តម្លៃ 1199$។ #8 តើ iPhone ថ្មីនឹងត្រូវ​បញ្ចូល​រន្ធ​កាស​ ​headphone jack មក​វិញ​ឬ​ទេ បើ iPhone ឆ្នាំ​ទៅ​ត្រូវ​ Apple ដក​ចេញ​ហើយ​នោះ? 

  ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  mashable
X
5s