iPhone X ជាស្មាតហ្វូនទំនើបបំផុត ថ្លៃបំផុត ហើយគែមអេក្រង់ស្ដើង AMOLED ស្កេនមុខ ជំនួសស្កេនក្រយៅដៃ
ស្វាគមន៍វត្តមាន iPhone ជំនាន់ទី១០ គឺគម្រប់ខួប ១០ឆ្នាំនៃទូរស័ព្ទម៉ាក iPhone របស់ Apple។ ឆ្នាំនេះពិតជាពិសេសជាងឆ្នាំមុនៗ ដោយ Apple សម្ពោធស្មាតហ្វូនម្ដងដល់ទៅ ៣ម៉ូដែល។ iPhone X ដែលសាធារណជនទន្ទឹងចាំអស់រយៈពេលជាយូរមកហើយនោះ ឥឡូវនេះ បង្ហាញខ្លួនផ្លូវការហើយ។ iPhone X ជាទូរស័ព្ទដំបូងរបស់ក្រុមហ៊ុន Apple ដែលប្រើប្រាស់អេក្រង់ប្រភេទ AMOLED display (បន្ទាប់ពី បទពិសោធន៍ពីរឆ្នាំនៃការប្រើនៅលើ Apple Watch មុន)។ សេចក្ដីរាយការណ៍កន្លងមក និយាយត្រូវច្រើន និងសូម្បីតែតម្លៃ iPhone ជំនាន់ទី១០ នេះ គឺចាប់ពី ៩៩៩ដុល្លារផងដែរ (ម៉ូដែល 64GB)។ តើមានអ្វីពិសេសខ្លះនៅលើ iPhone X បានជាតម្លៃខ្ពស់ជាងម៉ូដែលមុនៗ?
ថ្ងៃនេះ ក្រុមហ៊ុន Apple បានសម្ពោធផ្លូវការទូរស័ព្ទ iPhone ជំនាន់ថ្មី ដែលក្នុងនោះក៏មាននូវវត្តមានម៉ូដែលពិសេសជាងគេ ឌីហ្សាញរាងឡូយ គែមអេក្រង់ស្ដើង បំពាក់ AMOLED display និងអមដោយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ iOS 11។ អេក្រង់របស់វា ត្រូវហៅឈ្មោះថា Super Retina Display និងមានទំហំ ៥,៨អ៊ីញ កម្រិតដង់ស៊ីតេខ្ពស់ដល់ 458ppi ជាមួយទំហំ resolution 1125x2436px។ ទាំង HDR 10 និង Dolby Vision ត្រូវបានឱ្យគាំទ្រ ហើយបន្ទះអេក្រង់ផ្ដល់នូវកម្រិត million-to-one-contrast ratio (3D touch នៅតែមាន)។ https://youtu.be/K4wEI5zhHB0 កំពូលទូរស័ព្ទប្រចាំឆ្នាំថ្មីរបស់ Apple នេះ បានភ្ជាប់មកនូវកាមេរ៉ាមុខទំហំ 7MP អមដោយ earpiece និង sensor live ថ្មីៗផ្សេងទៀត។ វាសម្រាប់បើកដំណើរការ FaceID ជំនួស TouchID (មិនមាន fingerprint នៅលើ iPhone X នោះទេ)។ FaceID ប្រើនូវបច្ចេកវិទ្យា flood illuminator (ដូច្នេះវាអាចបំពេញមុខងារមានប្រសិទ្ធភាពទោះនៅទីងងឹតក៏ដោយ) ហើយ projector អាចកំណត់ឃើញកម្រិត 30,000 points នៅលើផ្ទៃមុខអ្នកប្រើបាន (ស្ដាប់ទៅវាស្រដៀងទៅនឹង Kinect ដែរ)។ ប្រព័ន្ធនេះ គឺមានសុវត្ថិភាពខ្ពស់ជាង TouchID ពោល FaceID មានអត្រាភ័ន្តច្រឡំ 1,000,000 អាចមានម្ដងប៉ុណ្ណោះ ខណៈ fingerprint គឺ 50,000 អាចមានម្ដង។ Apple បានបញ្ជាក់ឱ្យដឹងថា សម្រាប់ផ្ទៃមុខកូនភ្លោះ អាចនឹងធ្វើឱ្យប្រព័ន្ធច្រឡំបាន។ ក្រុមហ៊ុនបានបញ្ចូលកម្មវិធីពិសេសៗ ងាយស្រួលប្រើ ហើយប្រសិនជាវាអាចដំណើរការជាមួយ TouchID បាន ដូច្នេះក៏គាំទ្រជាមួយ FaceID ដូចគ្នា ដូចជា Apple Pay ជាដើម។ ចំណាំថា Apple ប្រើ 3D masks ក្នុងការធ្វើតេស្តប្រព័ន្ធ លទ្ធផលគឺវាមិនដំណើរការនោះទេ ពោលគឺមិនអាចដោះសោទូរស័ព្ទបាន ដូច្នេះមានន័យថា អ្នកត្រូវតែបង្ហាញមុខពិតប្រាកដ ដើម្បីប្រព័ន្ធធ្វើការកំណត់សម្គាល់។ នេះពិតជាពិសេស និងមានសុវត្ថិភាពខ្ពស់មែនទៅលើ FaceID របស់ Apple។ iPhone X បានបំពាក់មកជាមួយបន្ទះឈីបជំនាន់ថ្មីមានសមត្ថភាពខ្ពស់ជាងមុន គឺ Apple A11 ដែល CPU ថ្មីនេះ ត្រូវបានឌីហ្សាញបែងចែកជាពីរ គឺ two-tier CPU និងមាន two powerful core និង four energy-efficient។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាភ្លោះ dual-camera ទម្រង់បញ្ឈរនៅផ្នែកខាងក្រោយ ដែលជាស្មាតហ្វូនដំបូងរបស់ Apple អាចថតវីដេអូកម្រិត 4K 2160p នៅកម្រិត 60fps។ សម្រាប់ frame rate ដែលខ្ពស់បំផុតនៅកម្រិត 1080p ក៏ត្រូវបានបង្កើនដល់ 240fps។ កាមេរ៉ាមេរបស់វា មានទំហំ 12MP sensor កែលំអសមត្ថភាពខ្ពស់ជាងជំនាន់មុន រីឯមួយទៀតប្រភេទ telephoto មុខងារផ្ដល់ពន្លឺច្បាស់ល្អនៅ aperture f/2.4 ខណៈកាមេរ៉ាធម្មតាមាន f/1.8។ ទាំងពីរ មាននូវ optical image stabilization ដូចគ្នា និងមានភ្លើង quad-LED flash សម្រាប់ជំនួយថតនៅទីខ្សោយពន្លឺ។ iPhone X បានខ្ចីយកលើសពីអេក្រង់ AMOLED ពីនាឡិកា Apple Watch ពោលគឺថែមទាំងខ្ចីយកបច្ចេកវិទ្យាសាកថ្មឥតខ្សែ wireless charging ផងដែរ។ វាប្រើនូវទ្រនាប់សាកពេញនិយម Qi standard ប៉ុន្តែត្រូវមាន AirPower ប្រើជាមួយ។ ឆ្នាំងសាកថ្មី ផលិតដោយ Apple ដែលអាចសាកថ្ម iPhone X សាក Apple Watch និង AirPod ក្នុងពេលដំណាលគ្នាបាន។ អ្វីដែលពិសេសបំផុតនោះ អ្នកអាចមើលឃើញពីកម្រិតថ្ម នៃឧបករណ៍នីមួយៗនៅលើអេក្រង់ iPhone បាន។ ថ្មនៅលើ iPhone X នេះ ក៏ត្រូវបានឌីហ្សាញគាំទ្រមុខងារសាកថ្មរហ័ស fast-charging ផងដែរ គឺអាចសាកឡើងដល់ ៥០% ប្រើពេល ៣០នាទី។ https://youtu.be/mW6hFttt_KE iPhone X នឹងត្រូវដាក់ឱ្យចរាចរក្រោយវត្តមានម៉ូដែល iPhone 8 ចេញលក់មុនសិន តែការបើកឱ្យកុម្ម៉ង់គឺចាប់ពីថ្ងៃ២៧ តុលា នឹងមានលក់នៅថ្ងៃ៣ វិច្ឆិកា។ សម្រាប់ខណៈនេះ យើងឃើញ iPhone X មានពណ៌ចំនួនពីរគឺ ទឹកប្រាក់ Silver និងប្រផេះ Space Grey។ iPhone X មានអង្គចងចាំ ២ទំហំគឺ 64GB និង 256GB។ សម្រាប់ម៉ូដែល 64GB តម្លៃ $999 ចំណែកម៉ូដែល 256GB តម្លៃចាប់ពី £999 ក្នុងទីផ្សារអង់គ្លេត ហើយ €1,150 នៅទីផ្សារអាល្លឺម៉ង់ ឬប្រហែល ១៣៥០ដុល្លារអាមេរិក៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena