លេចឮ Nokia 9 ដើរដោយ Android Oreo 8.0 កាមេរ៉ាមុខ/ក្រោយ 12MP ថត 4K បានដូចគ្នា ស្កេនភ្នែក និងមិនចូលទឹក
វាមិនមែនជាលើកដំបូងនោះទេ ដែល Nokia 9 មានដំណឹងលេចឮកន្លងមក គឺមានច្រើនទៀតផង ជាមួយការអះអាងទៅលើប្រព័ន្ធប្រតិបត្តិការដែលនឹងបំពាក់លើកំពូលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនហ្វាំងឡង់នេះថា នឹងដោយដោយ Android 7.1.1 Nougat OS។ យ៉ាងណា របាយការណ៍ថ្មីចុងក្រោយនេះវិញ ហាក់បញ្ជាក់នូវការផ្លាស់ប្ដូរទៅលើប្រព័ន្ធសូហ្វ៊ែររបស់វា ដោយនឹងដំណើរការជាមួយ Android 8.0.0 Oreo វិញ។ នេះបើយោងតាមឯកសារ កំណត់សមត្ថភាពទូរស័ព្ទរបស់ GFXBench។