ជិតដល់វេណ Google លេងវិញម្ដង ដោយនឹងប្រកាសកំពូលស្មាតហ្វូនទំនើប Pixel 2 នៅព្រឹត្តិការណ៍ថ្ងៃទី៤ តុលាខាងមុខ
ដូចមានការចេញកំពូលស្មាតហ្វូនថ្មីៗជាច្រើនស៊េរីបន្តបន្ទាប់ ដូចជា iPhone ថ្មី, Galaxy Note 8, V30 របស់ LG ក៏ដូចជាទូរស័ព្ទទំនើប Essential របស់លោក Andy Rubin ចំណែកពេលនេះ មានសេចក្ដីរាយការណ៍អំពីកំពូលស្មាតហ្វូន Android ថ្មីរបស់ Google វិញម្ដង នោះគឺ Pixel 2។ យោងតាមផ្ទាំងប៉ាណូថ្មីមួយដែលលើកបង្ហាញនៅក្រុង Boston ហាក់បង្ហាញយ៉ាងច្បាស់អំពីវត្តមាន Pixel 2 របស់ Google នឹងត្រូវក្រុមហ៊ុនសម្ពោធចេញនៅខែក្រោយនេះហើយ។
គំរូ Google Pixel 2
Pixel 2 អាចនឹងជាស្មាតហ្វូនដំបូងដែលប្រើបន្ទះឈីបជំនាន់ថ្មីមិនទាន់ប្រកាសរបស់ Qualcomm គឺ Snapdragon 836 ប៉ុន្តែ FCC បែរជាអះអាងវា វានឹងមានប្រព័ន្ធឈីប SoC ដូចទៅនឹងស្មាតហ្វូនទំនើបផ្សេងៗ គឺ Snapdragon 835។ គណនី Blass បានអះអាងដែរថា Google ធ្លាប់មានគម្រោងបំពាក់ឈីប 836 ប៉ុន្តែក្រុមហ៊ុន Qualcomm បានពន្យារពេលចង្វាក់ផលិតកម្មឈីបនេះ ទៅធ្វើនៅឆ្នាំក្រោយវិញ។ អ្វីដែលគេដឹងបន្ថែមទៀតអំពី Pixel 2 គឺវានឹងប្រើប្រព័ន្ធ Android 8.0.1 Oreo ជាមួយការបិទផ្ចិតសុវត្ថិភាពប្រចាំខែសីហា។ Google ទើបបានបង្ហោះក្នុង Page ផ្លូវការខ្លួន ហាក់បញ្ជាក់អំពីកាលបរិច្ឆេទនៅថ្ងៃទី ៤ តុលា មាននូវព្រឹត្តិការណ៍សម្ពោធផលិតផលថ្មី អាចជា Pixel 2 ទាំងពីរម៉ូដែលនេះតែម្ដង៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot