​​ព្រឹត្តិការណ៍​ Audi Q5 Customer Premiere ​ដ៏​អស្ចារ្យ​សម្រាប់​អតិថិជន​ Q5 និង​ការ​ដាក់​បង្ហាញ​​ Audi Q5 ថ្មី​សន្លាងនៅ​កែប!​​



​កាលពី​ថ្ងៃ​សៅរ៍​ សប្ដាហ៍​កន្លង​ទៅ​​​នេះ​ ​ក្រុមហ៊ុន​ Audi​ Cambodia​ ​បាន​ប្រារព្ធ​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​លក្ខណៈ​ Premiere ​សម្រាប់​អតិថិជន​​​ដែល​បាន​ជាវ​ Audi Q5 ​​​ពី​ក្រុមហ៊ុន​ Automotive Asia (Cambodia) Co., Ltd ដែល​​កម្មវិធី​​នេះ​បាន​​ធ្វើ​ឡើង​នៅ​ទីក្រុង​កែប។

​​​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​​មហោឡារិក​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​ព្រោះ​ថា​អតិថិជន​ Audi Q5 ​​បាន​រីករាយ​ជា​មួយ​សកម្មភាព​ជា​ច្រើន​មាន​ដូច​ជា​​​​ ងូត​ទឹក​សមុទ្រ​កម្សាន្ត​ ជិះ​ទូក​ក្ដោង​ ម៉ាស្សា​​​ និង​កម្មវិធី​ជប់​លៀង​​នៅ​​រមណីយដ្ឋាន​ជា​លក្ខណៈ​គ្រួសារ​តែ​ម្ដង។ ​នៅ​ល្ងាច​ដដែល​នោះ​ ​ក៏​មាន​ការ​បង្ហាញ​រថយន្ត​ Audi Q5 ​ថ្មី​សន្លាង​ជូន​ដល់​អតិថិជន​​​​សាកល្បង​ និង​ស្វែង​យល់​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​ជា​មួយ​នឹង​ម៉ូដែល​ថ្មី​នេះ​ផង​ដែរ។ ​​​

លោក Antoine Jeason ​នាយក​ផ្នែក​​ប្រតិបត្តិការ​​ក្រុមហ៊ុន​ ​Audi ​បាន​ថ្លែង​អំពី​លក្ខណៈ​ពិសេស​នៃ​​ ​​Audi Q5 ​ថា​ វា​​​​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន​ Audi ខណៈ​ម៉ូដែល​​ស៊េរី​ចាស់​បាន​ទទួល​​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អតិថិជន​នៅ​ទូទាំង​ពិភពលោក។ ​​ក្នុង​​​ឆ្នាំ ២០១៦​ ម៉ូដែល​ SUV Audi Q5 ​​នេះ​ត្រូវ​បាន​​លក់​ចេញ​បាន​ចំនួន​ ១,៦​ លាន​គ្រឿង​នៅ​​ទូទាំង​ពិភពលោក។

​លោក Antoine Jeanson ​បាន​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា​៖​ «ត្រឹមតែ​រយៈពេល​ពីរ​បី​ខែ​ បន្ទាប់​ពី​ការ​ដាក់​លក់​ជា​ផ្លូវការ​នៅ​ទូទាំង​ពិភពលោក ​Audi Q5 ស៊េរី​ថ្មី​នេះ​ ​ក៏​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ ​ដើម្បី​ពន្លឿន​ដំណើរការ​ជោគជ័យ​ quattro Audi ​នៅ​ប្រទេស​កម្ពុជា​”។

ព័ត៌មាន​លម្អិត​​សូម​អាន៖ Audi Q5 ថ្មី​​សន្លាង​​ដែល​ជាប់​ចំណាត់ថ្នាក់​​ផ្កាយ​ប្រាំ​​ពិភពលោកលើ​គុណភាព​​​​​​ធ្វើ​តេស្ដ​ពេល​បុក​​ មក​ដល់​ទីផ្សារ​កម្ពុជា​ហើយ!

​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​​បន្ទាប់​​ ​​​អតិថិជន​របស់​ក្រុមហ៊ុន​ Audi Q5 ​ទាំង​​អស់​ បាន​បើកបរ​រថយន្ត​ខ្លួន​​ឡើង​ភ្នំ​ដើម្បី​ទទួល​យក​នូវ​បទ​ពិសោធន៍​នៃ​ការ​សាកល្បង​សមត្ថភាព​រថយន្ត​របស់​ខ្លួន។

សូម​បញ្ជាក់​ថា​ Audi Q5 ​​មិន​ត្រឹម​តែ​មាន​​​លក្ខណៈ​ប្រណិត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បច្ចេកវិទ្យា​ quattro ​ធ្វើ​ឱ្យ​​រថយន្ត​នេះ​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ទាំង​អស់​ ពោល​គឺ​មិន​មែន​ផ្លូវ​​ស្អាត​នោះ​ទេ​ ប៉ុន្តែ​ផ្លូវ​ឡើង​ភ្នំ​ ផ្លូវ​ភក់​ជា​ដើម​គឺ​អាច​បើកបរ​បាន​ទាំង​អស់។

​អតិថិជន​ដែល​ជាវ​​ Audi Q5 ​ទាំង​អស់​មិន​ត្រឹម​តែ​ទទួល​បាន​​ផលិតផល​ និង​សេវាកម្ម​ដ៏​ល្អ​អស្ចារ្យ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ ​បាន​ក្លាយ​ជា​គ្រួសារ​ Audi ដែល​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រៀន​ទៀត។ មុន​ចេញ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ​វិញ​​ ក៏​មាន​ការ​ញ៉ាំ​អាហារ​ជុំ​គ្នា​លក្ខណៈ​ជា​ Bar B Q ​នៅ​ក្នុង​ព្រៃ​​ថែម​ទៀត​ផង៕​​​​​​

X
5s