iPhone SE ថ្មីជំនាន់ទី២ នឹងត្រូវប្រកាសចេញក្នុងពេលឆាប់ៗខាងមុខ តម្លៃនៅដដែលគឺចាប់ពី $៣៤៩
យើងបានឮពាក្យចចាមអារ៉ាមជាច្រើនអំពីទូរស័ព្ទ iPhone SE ជំនាន់ទី២។ iPhone SE ជំនាន់ទី១ គឺចេញតាំងពីខែមីនា ឆ្នាំ២០១៦។ Apple កំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្ពោធចេញ iPhone តម្លៃធូរថ្លៃជំនាន់ថ្មីនេះ។ iPhone ស៊េរីថ្មីនឹងបង្ហាញខ្លួននៅពាក់កណ្ដាលឆ្នាំ២០១៨ ហើយវានឹងត្រូវបានផលិតមានលក្ខណៈសម្បត្តិខ្ពស់ជាង iPhone SE ជំនាន់បច្ចុប្បន្ន។
ការរចនារបស់ទូរស័ព្ទថ្មីនេះ គឺត្រូវបានគេរំពឹងថា នឹងនៅរក្សារូបរាងដដែល SE បច្ចុប្បន្ន ប៉ុន្តែវាទំនងជានឹងទទួលបាន Processor ថ្មី និង RAM ធំជាងមុន។ សម្រាប់តម្លៃរបស់ iPhone SE ស៊េរីឆ្នាំ២០១៨ នេះ ត្រូវគេរំពឹងថា នឹងមានតម្លៃចាប់ពី ៣៤៩ដុល្លារដដែល។
នេះគឺ iPhone ធុនមធ្យម ដែលមានតម្លៃធូរថ្លៃជាង ម៉ូដែលកំពូល iPhone X របស់ Apple ឆ្ងាយណាស់ ដែលវាមានតម្លៃចាប់ពី ៩៩៩ដុល្លារ។ យើងរំពឹងនឹងបានឃើញ iPhone SE ថ្មីពីក្រុមហ៊ុន Apple នៅចុងឆ្នាំ២០១៨ នេះ ហើយឆាប់ៗខាងមុខយើងក៏នឹងទទួលបានព័ត៌មានរឹតតែលំអិតបន្ថែមទៀតអំពី iPhone SE រួមទាំងកាលបរិច្ឆេទសម្ពោធផ្លូវការ ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ MacRumors