Microsoft អះអាងថា Edge ជា browser ល្អខាងសន្សំសំចៃថ្មឡេបថបបានយូរបំផុត ធៀបជាមួយ Chrome, Firefox និង Opera
ក្រុមហ៊ុន Microsoft កាលពីពេលថ្មីៗនេះ បានធ្វើការត្រួតពិនិត្យទៅលើអាយុកាលនៃថ្មកុំព្យូទ័រ ដែលជាចំណុចស្នូលយ៉ាងសំខាន់មួយក្នុងការអន្ទងចិត្តអតិថិជន។ លទ្ធផលនៃការធ្វើតេស្តនូវប្រសិទ្ធភាពកម្មវិធី browser របស់ក្រុមហ៊ុនស្នាក់ការនៅក្រុង redmond អាចផ្ដល់ការចាប់អារម្មណ៍សម្រាប់លោកអ្នក។
តាមការធ្វើតេស្តប្រើប្រាស់កុំព្យូទ័រយួរដៃ Surface Book ចំនួន ៣គ្រឿងដើរដោយ Windows 10 build 16299 ត្រូវក្រុមហ៊ុន Microsoft រកឃើញថា ការបើកវីដេអូ streaming HTML5 ទម្រង់ fullscreen ដោយប្រើកម្មវិធី browser ពេញនិយមបច្ចុប្បន្នជំនាន់ចុងក្រោយ គឺធ្វើឱ្យស៊ីថ្មរបស់ឡេបថប។
https://youtu.be/9NC_4m1oMIY
យោងតាមក្រុមហ៊ុន Microsoft ឱ្យដឹងថា កម្មវិធី Microsoft Edge បានយកឈ្នះការប្រកួតប្រជែង browser ដែលស៊ីថាមពលតិចជាងគេ ដោយ Edge អាចសន្សំសំចៃថ្មប្រើបានរហូតដល់ ១៦ម៉ោង និង ៤១នាទី។ នោះគឺស្មើនឹង ២៩% មានអាយុកាលវែងជាងកម្មវិធី Chrome, ៤០% យូរជាង Opera និង ៧៩% យូរជាង Firefox៕
ចុះប្រិយមិត្តវិញ កំពុងនិយមប្រើកម្មវិធី browser ណាដែរ?
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techspot