LG ចេញរ៉ូបូតទំនើបម្ដង៣ សែស្រឡាយ CLOi ផ្ដល់ប្រយោជន៍ច្រើនដល់មនុស្ស ប្រើនៅសណ្ឋាគារ អាកាសយានដ្ឋាន និងផ្សារទំនើប
ថ្មីៗនេះក្រុមហ៊ុន LG បានដាក់បង្ហាញរ៉ូបូតចេញថ្មីម្ដងដល់ទៅ៣ ដែលជាផ្នែកមួយនៃសែស្រឡាយរ៉ូបូត CLOi។ រ៉ូបូតទាំង៣ សុទ្ធសឹងជាប្រភេទរ៉ូបូតបម្រើសេវាកម្ម ដូចជាផ្ដល់អាហារ និងភេសជ្ជៈដល់ភ្ញៀវជាដើម។ Porter Robot ត្រូវបានរចនាឡើងដើម្បីជួយកាន់ ឬទុកដាក់កាបូបរបស់ភ្ញៀវដែលមកស្នាក់នៅសណ្ឋាគារ ចំណែក Shopping Cart Robot សម្រាប់ជួយផ្ដល់ភាពងាយស្រួលដល់អតិថិជនទិញទំនិញតាមផ្សារទំនើប គឺវាអាចឱ្យគេស្កេនទំនិញ ចង់ដឹងពីតម្លៃ និងព័ត៌មានលំអិតពីទំនិញបង្ហាញលើអេក្រង់ដែលជាផ្ទៃមុខរ៉ូបូតផ្ទាល់។ ក្រៅពីអាចប្រើប្រាស់រ៉ូបូតទាំងនេះ នៅតាមសណ្ឋាគារ និងផ្សារទំនើបហើយនោះ វាក៏ស័ក្ដសមសម្រាប់ការប្រើប្រាស់នៅតាមអាកាសយានដ្ឋានផងដែរ។
គ្រប់ផ្នែកទាំងអស់នៃរ៉ូបូតថ្មី CLOi ដែលជាម៉ាក KLOH-ee របស់ក្រុមហ៊ុន LG នេះ មានដូចជា Serving Robot, Porter Robot និង Shopping Cart Robot ដែលជារ៉ូបូតដើរតាមមគ្គទេសក៍ប្រលានយន្តហោះ និងរ៉ូបូតសំអាតនៅប្រលាន Airport Cleaning Robot ដែលសម្រេចបាននាពេលថ្មីៗ។ Airport Cleaning Robot ទើបត្រូវបានផលិតជោគជ័យ និងឆ្លងកាត់ការដាក់ឱ្យធ្វើតេស្តសាកល្បងនៅអាកាសយានដ្ឋានអន្តរជាតិ Incheon International Airport របស់កូរ៉េផងដែរ។
រ៉ូបូត Lawn Mowing និង Hub Robot ថ្មីៗនេះទើបដាក់ឱ្យដំណើរការដើម្បីរួមចំណែកបម្រើសេវាកម្ម នៅក្នុងស្ថាប័នហិរញ្ញវត្ថុធំបំផុតមួយរបស់កូរ៉េដែលផ្ដល់ព័ត៌មាន និងសេវាកម្មអតិថិជននៅសាខាធនាគារ ក៏ដូចជាផ្នែកមួយនៃសែស្រឡាយរបស់ CLOi។ គោលបំណងនៃការបម្រើសេវាកម្មរ៉ូបូតគឺផ្ដល់ជូននូវអាហារ និងភេសជ្ជៈដល់ភ្ញៀវ នៅសណ្ឋាគារ និងអាកាសយានដ្ឋាន ឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ អ្នកអាចស្វែងយល់ព័ត៌មានលំអិតបន្ថែមអំពីរ៉ូបូត CLOi ថ្មីទាំង៣ នេះនៅលើគេហទំព័រផ្លូវការរបស់ LG ដោយចុចលើតំណភ្ជាប់ Link ខាងក្រោម៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ LG