Samsung ទើបផលិតបានឈីបជំនាន់ថ្មី Exynos 9810 សមត្ថភាពខ្លាំងជាងមុនសម្រាប់បំពាក់លើ Galaxy S9
ក្រុមហ៊ុន Samsung ថ្មីៗនេះបានប្រកាសចេញអង្គប្រតិបត្តិជំនាន់ថ្មីចុងក្រោយរបស់ខ្លួនដែលជាស៊េរីឈីប Exynos 9 Series 9810។ Exynos 9 Series 9810 ត្រូវបានផលិតនៅលើឈីប 10-nanometer FinFET ហើយមានល្បឿន 2.9GHz។ ឈីបថ្មី នឹងត្រូវយកទៅបំពាក់នៅលើស្មាតហ្វូនជំនាន់ក្រោយ Galaxy S9។
លោក Ben Hur អនុប្រធានផ្នែកទីផ្សារ System LSI នៅក្រុមហ៊ុន Samsung Electronics បានលើកឡើងថា ជាមួយ CPU ជំនាន់ទី៣ នេះនឹងផ្ដល់ល្បឿន ultra-fast 1.2GHz LTE modem និងសមត្ថភាពកែច្នៃរូបភាពកាន់តែខ្ពស់ deep learning-enhanced image processing ដែលនឹងជាកូនសោសំខាន់សម្រាប់ការច្នៃប្រឌិតថ្មី នៅលើស្មាតហ្វូន និងកុំព្យូទ័រផ្ទាល់ខ្លួន ក៏ដូចជាក្នុងវិស័យរថយន្ត។ ផ្នែក Octa-Core មាននូវ 4 high-performance cores ជាមួយ 4 core ទៀតទៅលើផ្នែកបង្កើនប្រសិទ្ធភាព optimized for efficiency។ ឈីបថ្មីត្រូវបានក្រុមហ៊ុនកែលំអលើ cache memory ដែលក្នុងនោះសមត្ថភាព single-core ត្រូវបានកែលំអ ហើយ multi-core ត្រូវបានបង្កើនសមត្ថភាពខ្ពស់ជាងមុន ៤០%។ ឈីបថ្មី ត្រូវបានបន្ថែមសមត្ថភាពផ្នែក network-based deep learning និងផ្ដោតលើផ្នែកសុវត្ថិភាព។ ឈីបថ្មីថែមទាំង មានសមត្ថភាពអាចស្កេន ផ្ទៃមុខក្នុងទម្រង់ 3D ជា hybrid face detection។ ក្រុមហ៊ុន Huawei បានយកវិធីសាស្ត្រស្រដៀងគ្នានេះ នៅលើឈីបថ្មី octa-core Kirin 970 របស់ខ្លួន។ មិនតែប៉ុណ្ណោះ Apple ក៏បានចូលរួមអភិវឌ្ឍចេញបច្ចេកវិទ្យាស្កេនមុខរបស់ខ្លួន បំពាក់នៅលើ iPhone X ផងដែរ។ Exynos 9 ស៊េរី 9810 ត្រូវបានជ្រើសរើសឱ្យជាប់ពាន់រង្វាន់ជាផលិតបង្កប់ភាពច្នៃប្រឌិតក្នុងពិព័រណ៍ CES 2018។ ក្រុមហ៊ុន Samsung បានឱ្យដឹងថា ឈីបថ្មីត្រូវបានបញ្ចូលក្នុងចង្វាក់ផលិតកម្មហើយ ប៉ុន្តែមិនបានបញ្ជាក់ថា ស្មាតហ្វូនណាខ្លះនឹងទទួលបានការបំពាក់ឈីបថ្មីនេះមុនគេទេ។ គេរំពឹងថា Galaxy S9 អាចជាស្មាតហ្វូនដំបូងប្រើឈីបជំនាន់ថ្មីនេះមុនគេ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ techspot