ចង់​ដឹង​ថា Apple មាន​បាន​ទម្លាក់ Speed លើ iPhone របស់​អ្នក​ឬ​អត់​ អនុវត្ត​តាម​គន្លឹះ​សាមញ្ញ​នេះ​



ថ្មីៗ​នេះ​ក្រុមហ៊ុន Apple ​បាន​សារភាព​ថា បាន​ធ្វើ​ឱ្យ​ដំណើរការ​នៃ​ទូរស័ព្ទ iPhone ​មួយ​ចំនួន​ផ្ទុក​ថ្ម​ចាស់ ដើម្បី​ជៀសវាង​បញ្ហា​ទូរស័ព្ទ​រលត់​ដោយ​មិន​រំពឹង​ទុក។ សម្រាប់​អ្នក​ដែល​ចង់​ដឹង ចង់​ឃើញ​ថា​តើ​វា​ពិត​ជា​មាន​ភាព​ខុស​ប្លែក​លើ​ដំណើរការ iPhone ស៊េរី​មុនៗ​ប្រៀបធៀប​នឹង​ពេល​ទើប​ទិញ​ប្រើ មែន​ឬ​មិន​មែន​នោះ ទំព័រ​នេះ​យើង​សូម​លើក​យក​របៀប​បង្ហាញ​ដូច​តទៅ៖

១) ទាញ​យក​កម្មវិធី​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ Lirum Device Info Lite ​ចេញ​ពី App Store កម្មវិធី Lirum Device Info Lite នេះ​អាច​ប្រាប់​ឱ្យ​ដឹង​នូវ​ល្បឿន​ឈីប​នៅ​លើ iPhone របស់​អ្នក​បាន។ កម្មវិធី​នេះ នឹង​ផ្ដល់​ការ​បង្ហាញ​ព័ត៌មាន​ជាច្រើន​អំពី​លក្ខណៈ​សម្បត្តិ​ខាង​ក្នុង​របស់ iPhone អ្នក។

២) នៅ​ក្នុង​កម្មវិធី Lirum អ្នក​គ្រាន់តែ​មើល​នៅ​ត្រង់​ផ្នែក CPU Actual Clock ​និង CPU Maximum Clock នៅ​លើ Home Screen ​របស់​កម្មវិធី ​ត្រូវ​ចុច​ប៊ូតុង Options ​លើ​ផ្នែក​ខាង​ឆ្វេង និង​ខាង​លើ​បំផុត (គឺ​សញ្ញា​ទ្រេ៣) > This Deice > CPU រួច​ហើយ​គ្រាន់តែ​ឆែក​មើល​ព័ត៌មាន​ត្រង់​ពីរ​ចំណុច​គឺ CPU Actual Clock និង CPU Maximum Clock។

+ ទាំង​នេះ​ជា​ល្បឿន​ឈីប​នៅ​លើ iPhone 6 និង​ម៉ូដែល​លើៗ iPhone 6 and 6 Plus: 1.4 GHz iPhone 6S and 6S Plus: 1.84 GHz iPhone SE: 1.84 GHz iPhone 7 and 7 Plus: 2.34 GHz

+ ​ត្រូវ​ចំណាំ​ថា iPhone ស៊េរី​ចាស់​របស់​អ្នក អាច​មិន​ត្រូវ​បាន​បន្ថយ​ល្បឿន​ដំណើរការ​នោះ​ទេ ប្រសិន​បើ​វា​នៅ​តែ​រត់​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចាស់ សម្រាប់ iPhone 6, 6s និង SE មុខងារ​កាត់​បន្ថយ​សមត្ថភាព​ដំណើរការ​របស់ Apple ​ត្រូវ​បាន​ណែនាំ​នៅ​លើ​ជំនាន់ iOS 10.2.1 ។ ប្រសិន​បើ​អ្នក​កំពុង​ប្រើ iPhone ​ចាស់​ទាំង​នោះ ដែល​កំពុង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចាស់ នោះ​ល្បឿន​ដំណើរការ​នឹង​មិន​ត្រូវ​បន្ថយ​ឡើយ។ + ​ទោះបី​ iPhone ស៊េរី​ចាស់​របស់​អ្នក មិន​ត្រូវ​បាន​កាត់​បន្ថយ​ល្បឿន​ក៏​ដោយ វា​នៅ​តែ​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ថ្ម​ដោយ​ក្រុមហ៊ុន Apple ដើម្បី​ជៀសវាង​បញ្ហា​ថ្ម ប្រើ​រលត់​មិន​ទៀងទាត់។ ប្រសិន​ឈីប​ថ្មី​នៅ​លើ iPhone ស៊េរី​ចាស់​របស់​អ្នក​នៅ​តែ​រត់​ក្នុង​ល្បឿន​ល្អ អ្នក​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ថ្ម​ថ្មី​តម្លៃ ២៩ដុល្លារ​ពី​ក្រុមហ៊ុន Apple ដែល​ជា​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស​ពី ៧៩ដុល្លារ មក​នៅ​ត្រឹម ២៩ដុល្លារ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ។ ហើយ​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ឆែក​គុណភាព ក៏​ដូច​ជា​អាយុកាល​ថ្មី​របស់ iPhone ចាស់ៗ​ទាំង​នោះ​គឺ​ត្រូវ​យក​ទៅ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ជួសជុល Apple Store តែម្ដង។ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ businessinsider
X
5s