ប្លែកភ្នែក! ស្រោមទូរស័ព្ទប្រែកាយជា Drone ហោះបានមួយរំពេចអមដោយកាមេរ៉ាថតកម្រិត 1080p នឹងមានលក់តម្លៃ $១៣០
លោកអ្នកប្រហែលធ្លាប់តែឃើញស្រោមទូរស័ព្ទស្អាតៗ ត្រូវបានផលិតសម្រាប់ការពារស្នាមឆ្កូតលើទូរស័ព្ទសំណប់ ចិត្តរបស់អ្នក។ ប៉ុន្តែប្លែកភ្នែកចំពោះស្រោមមួយនេះ ដោយវាមានលក្ខណៈពិសេសប្លែកខុសគ្នា អាចប្រែកាយទៅជាយន្តហោះដ្រូន។ ចុះតើវាអាចហោះបានដូចជា ដ្រូនធម្មតាឬទេ? ចម្លើយគឺ ហោះបាន ហើយថែមទាំងបង្កប់កាមេរ៉ាមកជាមួយអាចថតរូប និងវីដេអូបានថែមទៀត ប៉ុន្តែកុំច្រឡំថាវាសណ្ដោងទាំងទូរស័ព្ទថែមទៀតឱ្យសោះ។ ជាការពិតណាស់ វាត្រូវបានរចនាសម្រាប់បែបកម្សាន្ត ក្រៅពីមុខងារអាវក្រៅការពារស្នាមឆ្កូតទូរស័ព្ទហើយនោះ។
ស្រោមទូរស័ព្ទ មុខងារដ្រូន Selfly វាជាឧទាហរណ៍ដ៏អស្ចារ្យមួយ ស្ដែងចេញនូវបែបបទបច្ចេកវិទ្យាដ្រូន។ វាបង្កប់នូវកាមេរ៉ាអាចថតវីដេអូកម្រិត 1080p ដូច្នេះវាមិនថោកទេ។ ប្រហែលថ្ងៃណាមួយនឹងត្រូវបានគេផលិតឱ្យអាចត្រដាងស្លាប ហោះឡើងជាមួយនឹងស្មាតហ្វូនតែម្ដងក៏ថាបាន។
https://youtu.be/FpIFdRvlvf4
ស្រោម Selfly នឹងមានលក់ក្នុងពេលឆាប់ៗជាមួយតម្លៃ ១៣០ដុល្លារអាមេរិក ដែលតម្លៃនេះបានបូកបញ្ចូលថ្មចំនួន២គ្រាប់ផងដែរ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ theverge


