Alienware ​ចេញ​ម៉ូនីទ័រ​កោង​ទំនើប​​តម្លៃ​ $១២០០ ម៉ូដែល AW3418HW បង្កប់ G-Sync Gaming ទំហំ ៣៤អ៊ីញ​



នៅ​ពិព័រណ៍ CES 2018 ​សប្ដាហ៍​នេះ​ក្រុមហ៊ុន Dell ​បាន​បង្ហាញ​អេក្រង់​ម៉ាក Alienware ​ស៊េរី​ថ្មី​ដែល​មាន​ទំហំ ៣៤អ៊ីញ​អម​ជាមួយ​បច្ចេកវិទ្យា G-Sync ​ទំនើប​អាច sync និង​កំណត់ refresh rate បាន​យ៉ាង​ល្អ​ត្រឹមត្រូវ។ ម៉ូនីទ័រ​ម៉ាក​ល្បី​ខាង​ហ្គេម​ម៉ូដែល AW3418HW ដែល Dell ទើប​ផលិត​បាន​ថ្មី​នេះ មាន​តម្លៃ ១២០០ដុល្លារ។ វា​បាន​បំពាក់​ជាមួយ​បច្ចេកវិទ្យា NVIDIA G-SYNCE ​ផ្ដល់​កម្រិត resolution ​ទំហំ 2560x1080px ជា​ប្រភេទ​អេក្រង់​កោង​កម្រិត WFHD។ G-SNCE ​ផ្ដល់​សមត្ថភាព​លើ​ល្បឿន refresh នៅ 144Hz និង​អាច​បង្កើន​ការ​ប្រើ​ដល់ 160Hz។ លក្ខណៈ​ពិសេស​ផ្សេង​ទៀត និង​តំណភ្ជាប់​នៅ​លើ​ម៉ូនីទ័រ​កោង Alienware ទំនើប​នេះ រួម​មាន៖ រន្ធ Line-out ចំនួន១, USB ​ជាមួយ Power Charging, Headphone jack ចំនួន១, រន្ធ USB 3.0, USB upstream ចំនួន១, HDMI port និង DisplayPort ចំនួន១។ ក្រៅពី​ផ្ដល់​ជូន​អត្រា refresh ​ទៅ ៤វិនាទី វា​ក៏​មាន​នូវ​កម្រិត level gameplay លឿន​បំផុត។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន Dell។ ម៉ូនីទ័រ​ត្រូវ​បាន​បញ្ចូល​ការ​រចនាបថ​អាច​បង្វិល កែ​តម្រូវ​ទីតាំង​កម្ពស់​អេក្រង់​បាន​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ ពិសេស​សម្រាប់​អ្នក​ចំណាយ​ពេល​រាប់​ម៉ោង​អង្គុយ​លេង​ហ្គេម។ ក្រុមហ៊ុន Dell ក៏​បាន​បំពាក់​ម៉ូនីទ័រ​ដែល​មាន​ទម្រង់​ game mode ចំនួន៦ ​រួម​មាន factory preset mode ចំនួន៣ និង ៣ទៀត​ជា customizable mode។ម៉ូនីទ័រ​នេះ​បង្កប់​ដោយ​ប្រព័ន្ធ RGB lighting ​ដែល​អាច​កំណត់​ប្ដូរ​បាន​ពេញលេញ ដើម្បី​សម្រប​ទៅតាម​រូបភាព​ដែល​អ្នក​កំពុង​សម្លឹង​លើ​អេក្រង់៕ ដោយ៖រឹទ្ធិរាជ ប្រភព៖ TPU
X
5s