Smartwatch ដាំពេជ្រ Tag Heuer តម្លៃស្ទើរ $២០០.០០០ ដើរដោយ Android Wear 2.0 អេក្រង់ AMOLED មាន Wi-Fi មាន GPS
កាលពីម្សិលមិញយើងបានឃើញនាឡិកា Tag Heuer Connected Modular 41 ថ្មី ចំណែកពេលនេះយើងមានព័ត៌មានលំអិតអំពី Smartwatch ដើរដោយ Android ម៉ូដែលផ្សេងមួយទៀត គឺ Tag Heuer Connected Full Diamond ដែលមានតម្លៃកប់ពពក។ Tag Heuer Connected Full Diamond ជានាឡិកាឆ្លាតវៃដាំសុទ្ធតែពេជ្រ មានតម្លៃរហូតក្បែរ ២០០០០០ដុល្លារឯណោះ។
តម្លៃពិតប្រាកដរបស់នាឡិកាដៃទំនើបរបស់ក្រុមហ៊ុនស្វីសនេះ គឺ ១៩៧០០០ដុល្លារអាមេរិក។ វាជានាឡិកាត្រូវបានកែខៃបន្ថែមពីលើម៉ូដែលស្តង់ដារ Tag Heuer Connected 45 ដោយត្រូវបានរចនាដាំដោយគ្រាប់ពេជ្រមានតម្លៃសរុបមាន ២៣,៣៥ ការាត់ ក្នុងនោះនៅលើគែមមុខនាឡិកាដាំដោយពេជ្រ ៧៨គ្រាប់ នៅលើខ្សែនាឡិកាមាន ៤៩៥គ្រាប់។ អាចនិយាយបានថា វាជានាឡិកាតម្លៃកប់ពពកមួយដែលកម្របានឃើញកន្លងមក។
នាឡិកាដាំពេជ្រតម្លៃជិត ២០ម៉ឺនដុល្លារម៉ាក Tag Heuer នេះ បានបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ Android Wear 2.0 ហើយប្រើប្រាស់អេក្រង់ AMOLED និងបំពាក់ឈីប Atom processor, Wi-Fi, Bluetooth, NFC និងមានប្រព័ន្ធ GPS ទំនើបថែមទៀត៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Tag Heuer, Droid Life, The Verge