Meizu ​បន្ត​បុក​ទីផ្សារ​ស្មាតហ្វូន​ទំនើប ទើប​បញ្ចេញ​ធុនកណ្ដាល​តម្លៃ​ជាង $១០០ ​ភ្ជាប់ RAM 3GB ​ឈីប Samsung Exynos 7872​



យើង​បាន​ឮ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​អំពី​ស្មាតហ្វូន Meizu ​ថ្មី M6s ​ចំណែក​ពេល​នេះ វា​ត្រូវ​បាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ សម្ពោធ​វា​ចេញ​ជា​ផ្លូវការ​ហើយ។ Meizu M6s ​ជា​ស្មាតហ្វូន​ធុន​មធ្យម​តម្លៃ​ក្រោម ២០០ដុល្លារ តែ​ភ្ជាប់​លក្ខណៈ​សម្បត្តិ​គួរ​ឱ្យ​ចាប់អារម្មណ៍ ទទួល​យក​បាន ភ្ជាប់ RAM 3GB ​បំពាក់​ឈីប Samsung Exynos 7872 processor។ Meizu M6s ​មាន​អេក្រង់​ទំហំ ៥,៧អ៊ីញ​កម្រិត HD+ អម​ដោយ resolution ​ទំហំ 1440x720px និង​មាន​អង្គ​ចងចាំ​ពីរ​ទំហំ​គឺ 32GB និង 64GB ។ ស្មាតហ្វូន​ថ្មី M6s ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ ត្រូវ​បាន​យក​បំពាក់​កាមេរ៉ា​មាន​សមត្ថភាព​ខ្ពស់ នៅ​លើ​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ​របស់​វា។ កាមេរ៉ា​មុខ​មាន​ទំហំ 8MP សម្រាប់​ថត​រូប selfie ​ហើយ​កាមេរ៉ា​ក្រោយ​ទំហំ 16MP ​សម្រាប់​ថត​រូប និង​វីដេអូ។ ស្មាតហ្វូន​តម្លៃ​ធូរ​ថ្លៃ​ត្រឹមតែ ១៥៥ដុល្លារ​នេះ មាន​កម្លាំង​ថ្ម 3000mAh ​ហើយ​មាន​មុខងារ​សាកថ្ម​លឿន fast charging ​ដែល​អាច​សាក​ឡើង​បាន ៣០% ប្រើ​ពេល​ត្រឹមតែ ១៥នាទី។ Meizu ​M6s ​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី១៩ មករា ឆ្នាំ២០១៨ ​ហើយ​ម៉ូដែល 32GB ​នឹង​មាន​តម្លៃ ១៥៥ដុល្លារ ចំណែក 64GB តម្លៃ ១៨៦ដុល្លារ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ GSM Arena
X
5s