Microsoft ប​ន្តជម្រុញ​ទីផ្សារ Surface Book 2 ​អេក្រង់ ១៥អ៊ីញ​ ដោយ​ដាក់​ឱ្យ Pre-Order នៅ ១៧ប្រទេសបន្ថែមទៀត (Video)​



បន្ទាប់ពី​បាន​ដាក់​ឱ្យ​ចរាចរ​​ឡេបថត​កូន​កាត់ Surface Book 2 នៅ​លើ​ទីផ្សារ ១៣ប្រទេស​រួច​មក នៅ​សប្ដាហ៍​នេះ ក្រុមហ៊ុន​បាន​ប្រកាស​ឱ្យ​ដឹង​ទៀត​ថា នឹង​បន្ត​ដាក់​ឱ្យ​បញ្ជា​ទិញ​កុំព្យូទ័រ​យួរដៃ ១៥អ៊ីញ​នេះ នៅ​លើ​ទីផ្សារ​ ១៧ប្រទេស​ផ្សេង​ទៀត។ ​ក្នុង​នោះ​រួម​មាន ៖ អូស្ត្រាលី, អូទ្រីស, បែលហ្ស៊ិក, កាណាដា, ដាណឺម៉ាក, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, អៀរឡង់, លុចហ្សំបួរ, ហុឡង់ដ៍, នូវែលហ្សេឡង់, ប៉ូឡូញ, ស៊ុយអែត, ស្វីស និង​ចក្រភព​អង់គ្លេស។ https://youtu.be/m0WhrRIqT6Y ឡេបថប Microsoft Surface Book 2 ភ្ជាប់​ត្រចៀក​អាច​បត់​បាន​មុំ ៣៦០ដឺក្រេ ដែល​អាច​ប្រែក្លាយ​ទៅ​ថេប្លេត​ថាច់​ស្គ្រីន​នៅ​ពេល​ដែល​អ្នក​ត្រូវការ។ វា​បំពាក់​ដោយ​ឈីប Intel Core Processor ជំនាន់​ទី៨ ​និង NVIDIA GeForce GTX 1050 និង 1060 ​ហើយ​ក៏​មាន​ភ្ជាប់​ជាមួយ​ប៊ិច Surface Pen ផ្ដល់​កម្រិត​ទទួល​ស្គាល់ 4096 levels នៃ pressure sensitivity។ កម្លាំង​ថ្ម​នៅ​លើ Surface Book 2 នេះ​អាច​កាន់​បាន​រយៈពេល ១៧ម៉ោង​ក្រោយ​សាក​ពេញ​ម្ដង ដែល​ធ្វើ​ឱ្យ​វា​ជា​ម៉ាស៊ីន Surface ដ៏​មាន​ថាមពល​បំផុត​របស់ Microsoft នាពេល​បច្ចុប្បន្ន។ Microsoft ​ថែមទាំង​បាន​អះអាង​ដែរ​ថា នឹង​បន្ត​ចេញ​លក់ Surface Book 2 អេក្រង់ ១៣អ៊ីញ និង ១៥អ៊ីញ​ផង​ដែរ នៅ​លើ​ទីផ្សារ​ប្រទេស បារ៉ែន ចិន ហុងកុង ឥណ្ឌា អ៊ីតាលី កូរ៉េ គុយវ៉ែត ម៉ាឡេស៊ី អូម៉ង់ ព័រទុយហ្គាល់ កាតា អារ៉ាប៊ីសាអ៊ូឌីត អេស្ប៉ាញ តៃវ៉ាន់ ថៃ និង​អារ៉ាប់រួម។ Microsoft Surface Book 2 ​មាន​ដាក់​ឱ្យ​បញ្ជា​ទិញ ហើយ​ក៏​មាន​លក់​អនឡាញ​នៅ​លើ Microsoft Store ​ជាមួយ​ជម្រើស​លក្ខណៈ សម្បត្តិ hardware ផ្សេង​គ្នា ដែល​តម្លៃ​ចាប់ពី ១៤៩៩ផោន ជាមួយ​លក្ខណៈ​សម្បត្តិ៖ បំពាក់ Intel Core i5, RAM 8GB, អង្គ​ចងចាំ SSD ទំហំ 256GB៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ htMicrosoft : Engadget
X
5s