ជាង ១៧៥​ពាន់​លាន​កម្មវិធី​ត្រូវ​គេ Download ​ហើយ​រក​​ប្រាក់​ចំណូលខ្ទង់​ ៨៦​ពាន់​លាន​ដុល្លារ​​នៅ​ឆ្នាំ២០១៧​



ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ App Annie ​ដែល​មាន​ស្នាក់ការ​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វ័រញ៉ា ថ្មីៗ​នេះ​បាន​បញ្ចេញ​របាយការណ៍​ចុង​ឆ្នាំ​របស់​ខ្លួន ទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច​នៃ​កម្មវិធី​ទូរស័ព្ទ។ ឆ្នាំ២០១៧ ​ឃើញ​ថា កម្មវិធី​ប្រមាណ ១៧៥ពាន់​លាន​កម្មវិធី​ត្រូវ​បាន​ទាញ​យក (Download) ជា​សកល ស្មើ​នឹង​អត្រា​កើនឡើង ៦០% ធៀប​នឹង​ឆ្នាំ២០១៥។ ចំណែក​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​ទៅ​លើ​កម្មវិធី​ទាំង​នោះ បាន​កើន​ឡើង​ទ្វេរ​ដង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ ដែល​កើន​ដល់ ៨៦លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​មុន។

របាយការណ៍​បាន​បង្ហាញ​ថា ក្នុង​ចំណោម​នោះ មនុស្ស​ម្នាក់​បាន​ចំណាយ​ពេលវេលា​លើ app ​សរុប​ប្រហែល ១​ខែ​កន្លះ ឬ ៤៥ថ្ងៃ នៅ​ក្នុង​ឆ្នាំ២០១៧ ស្មើ​នឹង ៣០% កើន​ឡើង​ជាង​ឆ្នាំ២០១៥។ ក្នុង​ការ​ប្រើប្រាស់ app ​ជា​មធ្យម​គឺ​មាន​រយៈពេល ៣ម៉ោង ក្នុង​មួយ​ថ្ងៃ។ ពួក​គេ​បើក​ប្រើ​កម្មវិធី ៨០កម្មវិធី ​នៅ​លើ​ទូរស័ព្ទ​របស់​គេ។ សម្រាប់​បណ្ដា​ប្រទេស​ដូច​ជា ជប៉ុន និង​ចិន គឺ​ម្ចាស់​ទូរស័ព្ទ​ប្រើ​កម្មវិធី​ច្រើន​ដល់​ទៅ​ជាង ១០០កម្មវិធី​នៅ​លើ​ទូរស័ព្ទ​របស់​ខ្លួន ខណៈ​អ្នក​ប្រើ​ធម្មតា ​មាន​ត្រឹម​តែ ៤០កម្មវិធី​ជាមធ្យម។

App Annie ​បាន​រាប់​បញ្ចូល​ទាំង third-party ​Android store ​ក្នុង​ការ​ស្រាវជ្រាវ​នេះ​ផង​ដែរ ដែល​ឃើញ​មាន​ទីផ្សារ ទទួល​បាន​ការ download ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន។ ការ​កើនឡើង​ភាគ​ច្រើន​ គឺ​មាន​ប្រភព​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​បណ្ដា​ប្រទេស ប្រេស៊ីល និង​រុស្ស៊ី។ ចិន​នៅ​តែ​នាំ​មុខ​គេ​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ស្មាតហ្វូន។ ១ដុល្លារ ក្នុង​ ៤ដុល្លារ​គឺ​បង្កើត​បាន​ពី app store, in-app ads និង mobile commerce ​ប្រភព​ពី​ទីផ្សារ​ប្រទេស​ចិន៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s