KGI វិភាគឡើងវិញថា ការចែកចាយ iPhone X នៅ Q1 នឹងមានបរិមាណទាបត្រឹម ១៨លានគ្រឿងប៉ុណ្ណោះ
iPhone X ពុំមែនជាទូរស័ព្ទ iPhone ដែលមានស្ថានភាពលក់ល្អបំផុតរបស់ Apple នៅប៉ុន្មានឆ្នាំចុងក្រោយនេះឡើយ។ តាមពិតវាមិនដូចនឹងការព្យាករណ៍ដែលលើកឡើងថា Apple កំពុងលក់ iPhone X ដាច់សម្បើមទេ។ ខណៈដែលបរិមាណ ២០-៣០លានគ្រឿង ត្រូវគេប៉ាន់ប្រមាណថា នឹងអាចចែកចាយលើទីផ្សារសម្រាប់ត្រីមាសទី១ ប៉ុន្តែពេលនេះស្រាប់តែអ្នកជំនាញវិភាគ លោក Ming-Chi Kuo បានផ្ដល់បរិមាណប៉ាន់ស្មានតួលេខថ្មីត្រឹមចំនួន ១៨លានគ្រឿងប៉ុណ្ណោះ។
KGI បានលើកហេតុផលពីរយ៉ាង ដែលនាំឱ្យ iPhone X ធ្វើមិនសូវបានល្អ ដែលទី១ គឺពាក់ព័ន្ធចំណុចរៀងអន់ចិត្តបន្តិចនៅលើអេក្រង់ឆករបស់ iPhone កាមេរ៉ាភ្លោះបញ្ឈរនេះ ដែលមានការរិះគន់ខ្លះថាអេក្រង់ ៥,៥អ៊ីញមិនពេញលេញ មិនអាចប្រើនៅតំបន់ផ្នែកខាងលើ ទើបធ្វើឱ្យប៉ះពាល់ដល់ការលក់។ ក្នុងនោះដែរ ទាំងក្រុមហ៊ុន Huawei និង Oppo ក៏ហាក់ដូចជា តួលេខលក់ថមថយខ្លះដែរ ដោយសារប្រជាជនក្នុងស្រុក នៅបន្តប្រើទូរស័ព្ទរបស់ពួកគេរយៈពេលយូរទៀត។
iPhone X ចំនួន ១៣លានគ្រឿងថែមទាំងត្រូវរំពឹង នឹងលក់ដាច់ក្នុងត្រីមាសទី២ ខណៈ iPhone 7 និង iPhone 6s នឹងបន្តមានស្ថានភាពស្ថិតស្ថេរ។ ដោយសារបែបនេះ KGI ធ្វើការព្យាករណ៍ថា Apple ប្រហែលអាចមើលឃើញកំណើន ០-៥% ក្នុងការចែកចាយនៅឆមាសទី១ ឆ្នាំ២០១៨ ប្រៀបត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
លោក Kuo ថែមទាំងបញ្ជាក់ម្ដងទៀតថា យើងគួរតែនឹងឃើញ iPhone ថ្មី ៣ម៉ូដែលនៅឆ្នាំ២០១៨ នេះ ដែលមានទំហំអេក្រង់ផ្សេងគ្នាគឺ ៦,១អ៊ីញ LCD, ៦,៥អ៊ីញ OLED និង iPhone X ជំនាន់ថ្មីដែលជាទាយាទក្រោយរបស់ iPhone X បច្ចុប្បន្ន។ របាយការណ៍ថែមទាំងលើកឡើងថា Apple អាចនឹងបញ្ឈប់លក់ iPhone X នៅពាក់កណ្ដាលឆ្នាំ២០១៨។ ប្រសិនការព្យាករណ៍នេះជាការពិត Apple គួរតែនឹងអាចចែកចាយ iPhone X សរុបប្រមាណ ៦២លានគ្រឿង៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ 9to5mac.com