ទូរស័ព្ទចិន​​​នេះ Copy រាង​តាម iPhone X ​ដូច​ច្រើន ​​ទាំង​គែម​អេក្រង់​ និង​កាមេរ៉ា​ភ្លោះ​បញ្ឈរ​​



សព្វថ្ងៃ​នេះ មាន​ទូរស័ព្ទ​ចិន​តម្លៃ​ទាប​ជាច្រើន កំពុង​ខ្ចី​រចនាបថ​ពី iPhone ​ហើយ​ទើបតែ​ថ្មីៗ​នេះ គេ​បាន​ឃើញ​ស្មាតហ្វូន Android មួយ ត្រូវ​បាន​ឌីហ្សាញ​ស្រដៀង​ទៅ​នឹង iPhone X ដែល​កំពុង​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ក្រសែ​ភ្នែក​មហាជន។

iPhone X ​កូពី​មាន​ប្រភព​មក​ពី​ចិន​​នេះ ត្រូវ​បាន​ឌីហ្សាញ​ផ្ទៃ​ខាង​មុខ មាន​អេក្រង់​លាត​ធំ​ទូលាយ អម​ដោយ​ផ្នែក​ខាង​លើ​បែប​ឆក ដូច​ទៅ​នឹង iPhone X ពិត​អីចឹង​ដែរ។ វា​មាន​ឈ្មោះ​ថា Doogee V ​ជា​ស្មាតហ្វូន Android ​មាន​រូបរាង​ដូច​ជា iPhone X ថ្វីត្បិត​អេក្រង់​ឆក​ផ្នែក​ខាង​លើ​មិន​ទាន់​ឥត​ខ្ចោះ​សម្រាប់​អ្នក​ខ្លះ តែ​ក៏​អាច​ទទួល​យក​បាន​ដែរ។

Doogee V ​ថែមទាំង​បំពាក់​ជាមួយ​អេក្រង់ ៦,១អ៊ីញ​កម្រិត FHD+ មាន​ប៊ូតុង Home ​នៅ​ខាង​មុខ ចំណែក​ប្រព័ន្ធ​កាមេរ៉ា​ក្រោយ​ត្រូវ​បាន​បំពាក់​ជា​ទម្រង់​បញ្ឈរ ដូច​ជា iPhone X ដែរ។ វា​ប្រើ​បន្ទះ​ឈីប Helio P20 (MTK6757), អង្គ​ចងចាំ​ទំហំ 128GB និង​មាន​កាមេរ៉ា​ក្រោយ​ទំហំ (16+16)MP៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ redmondpie
X
5s