តើគួរតែសាកថ្ម laptop របស់អ្នកគ្រប់ពេលឬយ៉ាងណា ?​



ជាសំណួរដែលត្រូវបានសាកសួរជាញឹកញាប់ថា តើគួរសាកថ្មlaptopគ្រប់ពេលឬទុករហូតដល់អស់ថ្មទើបសាក ? មុននឹងឈានដល់ការបកស្រាយចម្ងល់ខាងលើ អ្នកគួរងាកមកស្វែងយល់ការពិតអំពីថ្មlaptopរបស់អ្នកជាមុនសិន។ ថ្មlaptopភាគច្រើនជាប្រភេទថ្មដែលផ្សំឡើងពីអុីយ៉ុងលីចូម (lithium-ion) ឬជាប្រភេទថ្មអុីយ៉ុងលីចូមប៉ូលីមែ (lithium-ion polymer)។ ប្រភេទថ្មទាំងនេះនឹងបញ្ឈប់ទទួលថាមពលពីការសាកថ្មដោយខ្លួនវានៅ១០០% ដូច្នេះការសាកថ្មជាប់រហូតនឹងមិនប៉ះពាល់ដល់ថ្មរបស់អ្នកឡើយ។ ផ្ទុយទៅវិញ បើសិនជាញឹកញាប់អ្នកប្រើរហូតទាល់តែអស់ថ្មទើបសាក វានឹងបំផ្លាញថ្មរបស់អ្នកមិនខាន។ ចំណុចសំខាន់មួយទៀតគឺការកើនកម្តៅខ្លាំងគឺជាសត្រូវដ៏ធំបំផុតសម្រាប់ថ្មរបស់អ្នក។ ថ្វីត្បិតតែការសាកថ្មជាប់រហូតមិនមានផលប៉ះពាល់ដល់ថ្ម តែអ្នកត្រូវយកចិត្តទុកដាក់លើកម្តៅហួសកម្រិតដែលកើតពីគ្រឿងបន្លាស់hardwareរបស់laptop។ ការសាកថ្មនឹងមិនមានបញ្ហានោះទេ បើសិនជាCPUនិងHDD (Hard Disk Drive) របស់laptopអ្នកនៅក្បែរ៤០0C។ អ្នកត្រូវចងចាំថា ត្រូវចៀសវាងការប្រើប្រាស់ថ្មរហូតដល់អស់ និងព្យាយាមរក្សាថ្មឲ្យនៅចន្លោះ៤០%ទៅ៨០% មិនត្រូវប្រើlaptopរហូតដល់ក្តៅពេកទេ​ ហើយត្រូវប្រាកដថាកង្ហារបញ្ចុះកម្តៅដំណើរការបានរលូន ឯការសាកថ្មជាប់គ្រប់ពេលមិនប៉ះពាល់ដល់ថ្មអ្នកទេ។ ប្រភព៖ fossbytes
X
5s