Microsoft ជិតចេញ Xbox Watch តម្លៃធូរថ្លៃ សម្រាប់ប្រជែងទីផ្សារ Smartwatch ឆាប់ៗខាងមុខ
ស្របពេលបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗមួយចំនួន កំពុងបន្ថែមក្រុមផលិតផលថ្មីដែលជាស៊េរីនាឡិកាដៃឆ្លាតវៃរីឯ Microsoft ពេលនេះហាក់សម្លឹងឃើញរូបមន្តថ្មីប្រឡូកចូលទីផ្សារ Smartwatch នឹងគេដែរហើយ។ តាមសេចក្ដីរាយការណ៍ថ្មីមួយពីគេហទំព័រ techspot ឱ្យដឹងថា Microsoft ទំនងផលិតលក់ Xbox Watch ដែលជា smartwatch តម្លៃធូរថ្លៃ សម្រាប់ប្រកួតប្រជែងទីផ្សារនាឡិកាបច្ចុប្បន្នដែលមានតម្លៃខ្ពស់ៗ។
https://twitter.com/Hikari_Calyx/status/955445148271308800
តាមពិត Microsoft ធ្លាប់បានបង្ហាញគំរូ prototype នូវផលិតផលពាក់នឹងដៃរបស់ខ្លួនរួចមកហើយកាលពីឆ្នាំ២០១៣ ប៉ុន្តែមិនបានបញ្ជាក់លក្ខណៈសម្បត្តិលំអិត ហើយក៏មិនទាន់បានផលិតលក់លើទីផ្សារនោះឡើយ រហូតមកដល់បច្ចុប្បន្ន។ រូបថតប៉ុន្មានសន្លឹកនេះ ត្រូវបានបង្ហោះដោយគណនី Twitter មួយឈ្មោះ Hikari Calyx ដែលអះអាងថា វាជានាឡិកា Xbox Watch។
ក្រុមហ៊ុន Microsoft ទំនងនឹងបំពាក់មុខងារសុខភាពមួយចំនួន ក៏ដូចជាមុខងារត្រួតពិនិត្យសម្បទាផងដែរ ទៅក្នុង Xbox Watch រួមមាន៖ heart rate sensor, workout tracker និងមុខងារ GPS ជាដើម។ យ៉ាងណា ប្រភពដដែលនេះ មិនបានអះអាងថា តើនៅពេលណាទើប Microsoft ព្រមបង្ហាញ Smartwatch របស់ខ្លួនជាផ្លូវការនៅឡើយ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techspot