Instagram ​ឥឡូវនេះ​​អាច​ឱ្យ​អ្នកបង្ហោះ​​រូបថត​​មាន​ចលនា GIF ដោយ​បន្ថែម​​ sticker ឡូយៗ​​



បណ្ដាញ​ចែក​រំលែក​រូបថត​តាម​អ៊ីនធឺណិត Instagram ​ពេល​នេះ បាន​បន្ថែម​មុខងារ​ថ្មី​ដោយ​ការ​គាំទ្រ​ប្រភេទ​ឯកសារ​រូប​មាន​ចលនា GIF នៅ​លើ​ Stories ​ហើយ។ ចាប់ពី​ពេល​នេះ អ្នក​នឹង​អាច​បង្ហោះ​អួត​មិត្ត​របស់​អ្នក​ជាមួយ​រូបថត​មាន​ចលនា​ស្អាត និង​លក្ខណៈ​កំប្លែង ដើម្បី​បន្ថែម​រសជាតិ​ថ្មី​នៃ​ការ​ប្រើ​សេវាកម្ម​ពេញ​និយម​នេះ។

អ្នក​ប្រើ​នឹង​អាច​ប្រើ​រូបថត​របស់​ខ្លួន យក​មក​កែ edit ​ដោយ​បន្ថែម​រូប sticker ​រើស​ចេញ​ពី​មុខងារ​បញ្ចូល​ថ្មី GIPHY។ Instagram ​ថែមទាំង​បាន​ប្រកាស​នូវ​មុខងារ​ថ្មី​មួយ​ទៀត​ដែល​អាច​ឱ្យ user ​បង្ហោះ photos និង videos ​គ្រប់​ទំហំ​ទាំង​អស់​ទៅ​លើ Stories ដូច្នេះ​អ្នក​នឹង​លែង​ត្រូវ​បង្ខំ​ឱ្យ​កាត់​ទំហំ​រូប​ខ្នាត 9:16 (portrait) ទៀត​ហើយ។

ដើម្បី​ប្រើ GIF sticker ​ត្រូវ​ចុច​លើ​ប៊ូតុង add sticker ​នៅ​ផ្នែក​ខាង​លើ​កំពូល​នៃ Stories រួច​ហើយ​ចុច​រើស​យក​ជម្រើស GIF ​ថ្មី​នេះ បន្ទាប់​មក​បណ្ដុំ​រូប GIFs នឹង​បង្ហាញ​ឡើង​មក។ ចុច​ទាញ​ទម្លាក់​ sticker ចលនា​ដែល​អ្នក​ស្រឡាញ់​ទៅ​លើ​រូបថត​របស់​អ្នក ឬ​វីដេអូ​ជា​ការ​ស្រេច។ មាន​ជម្រើស​ផ្សេងៗ​ ក្នុង​ការ​បើក browser ​រូប GIFs ​ដែល​កំពុង​ពេញ​និយម​នៅ​លើ GIPHY ឬ​ស្វែងរក​ចេញ​ពី library ទាំង​មូល​ក៏​បាន៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ theverge
X
5s