Source Code ក្នុង iOS 11.3 បង្ហាញឈ្មោះ iPad Modern រំពឹងនឹងមាន Face ID ហើយរាងក៏មិនចាញ់ iPhone X ទេ
iPhone ថ្មី ៣ម៉ូដែលរបស់ Apple ដែលនឹងបង្ហាញខ្លួនផ្លូវការចុងឆ្នាំ២០១៨ នេះ នឹងបានបំពាក់បច្ចេកវិទ្យា Face ID ដូចៗគ្នា បើដូច្នេះ វាក៏មិនមានអ្វីគួរភ្ញាក់ផ្អើលដែរ ប្រសិនក្រុមហ៊ុនអាមេរិកនេះ ថែម Face ID នៅលើ iPad ថ្មីទៀតនោះ។ ក្រុមហ៊ុនទើបបានបញ្ចេញជំនាន់ beta ដំបូងនៃសូហ្វ៊ែរ iOS 11.3 របស់ខ្លួន ហើយគេរំពឹងថា ប្រព័ន្ធប្រតិបត្តិការនេះនឹងត្រូវបំពាក់នៅលើ iPad ថ្មីផងដែរ។