Microsoft ស្ងាត់ៗចេញលក់កុំព្យូទ័រ Surface ថ្មីតម្លៃតែ $៧៩៩ ទេ !
ក្រុមហ៊ុន Microsoft ស្ងាត់ៗចេញលក់កុំព្យូទ័រ Surface ស៊េរីថ្មី ដែលមានពណ៌ ៤ជម្រើស អមជាមួយបន្ទះឈីបផ្សេងៗគ្នាគឺ Intel Core m3, Intel Core i5 ឬ Core i7 និងគាំទ្រ RAM 16GB អង្គចងចាំដល់ 1TB។ តម្លៃឡេបថបថ្មីនេះគឺចាប់ពី ៧៩៩ដុល្លារ ជាម៉ូដែល Intel Core m3 ជាមួយ RAM 4GB និងអង្គផ្ទុកទិន្នន័យ 128GB។ នេះជាការបន្ធូរបន្ថយតម្លៃពី Surface ម៉ូដែលមុន ដែលតម្លៃពីមុនយ៉ាងទាប ៩៩៩ដុល្លារ ជាម៉ូដែល Intel Core i5។

