HP ​ចេញ ​Laptop ​ថ្មីច្រើន​ម៉ូដែល​​ត្រកូល EliteBook និង ZBook ប្រើ CPU ចុងក្រោយ​​តម្លៃចាប់ពី​ជាង ១ពាន់​​​



ក្រុមហ៊ុន Hewlett-Packard នៅ​សប្ដាហ៍​នេះ បាន​ណែនាំ​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី​ EliteBook 800 ​ដែល​បំពាក់​ឈីប​សមត្ថភាព​ខ្ពស់ Intel Core ​ជំនាន់​ទី៨ អម​មក​ជាមួយ​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ។

ត្រកូល EliteBook ​ស៊េរី​ក្រោយ​នេះ បែងចែក​កម្លាំង​ម៉ាស៊ីន​ជា៣ គឺ HP EliteBook 830 G5 ​អេក្រង់​ទំហំ ១៣,៣អ៊ីញ តម្លៃ ១០៤៩ដុល្លារ, HP EliteBook 850 G5 ​អេក្រង់ ១៥,៦អ៊ីញ​តម្លៃ ១០៣៩ដុល្លារ ​និង EliteBook 840 G5 ​តម្លៃ ១០២៩ដុល្លារ​អាមេរិក​ធូរ​ជាង​គេ។ ចំណែក​កុំព្យូទ័រម៉ូដែល HP Zbook វិញ ក៏​មាន​បែងចែក​​ជា ២ជម្រើស​ផង​ដែរ គឺ 14u G5 តម្លៃចាប់ពី ១០៩៩ដុល្លារ ​និង Zbook 15u G5 ​វិញ​អាច​ខ្ពស់​ជាង​នេះ​បន្តិច​គឺ​ចាប់ពី ១១០៩ដុល្លារ​អាមេរិក។

HP ZBook 14u G5 and 15u G5

ម៉ូដែល​ទាំង​អស់​សុទ្ធតែ​បំពាក់​ដោយ​អេក្រង់​កម្រិត full HD ​ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​នេះ នឹង​ផ្ដល់​ជម្រើស​អេក្រង់ touchscreen នៅ​លើ​ឡេបថប​ថ្មី​ទាំង​នេះ​ផង​ដែរ​ដើម្បី​តម្រូវ​ទៅ​តាម​ការ​ចង់​បាន​របស់​អតិថិជន​មួយ​ចំនួន។ Laptop នីមួយៗ​បំពាក់​អង្គ​ប្រតិបត្តិ​ដល់ Intel Core i7-8650U quad-core, RAM ​ធំ​ដល់ 32GB ​ប្រភេទ DDR4-2400 និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ PCIe NVMe M.2 ​ទំហំ​ដល់ 1TB ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ Liliputing
X
5s