Xiaomi Mi 7 ធ្លាយ spec បង្ហាញឱ្យឃើញទំហំ RAM ដល់ទៅ 8GB ស្មើនឹង OnePlus 5T
ក្រុមហ៊ុន Xiaomi កាលពីខែធ្នូឆ្នាំមុន បានលើកឡើងថា Mi 7 នឹងត្រូវប្រកាសចេញក្នុងព្រឹត្តិការណ៍ MWC 2018 ដើមឆ្នាំថ្មីនេះ បំពាក់មកជាមួយឈីប Snapdragon 845 ប៉ុន្តែបើតាមរបាយការណ៍ខ្លះបានអះអាងថា វានឹងត្រូវគេដាក់ឈ្មោះឱ្យជា Xiaomi Mi 2s ទៅវិញ។
ខណៈវាត្រឹមតែជារូប screenshot លេចឡើងនៅលើគេហទំព័រ playfuldroid នោះ យើងសង្កេតឃើញ ផ្ទាំងរូបនោះមានបញ្ជាក់នូវលក្ខណៈសម្បត្តិលំអិតបានច្រើនទៅលើស្មាតហ្វូនគែមអេក្រង់ស្ដើងនេះ។ ក្នុងនោះឃើញមាន RAM 8GB, កម្លាំងថ្ម 4480mAh ដែលត្រូវបានបង្កើនបន្ថែមពីលើថ្មរបស់ Mi 6 ដែលមានត្រឹម 3350mAh។
លក្ខណៈសម្បត្តិផ្សេងទៀតរបស់វា ត្រូវគេរំពឹងថា នឹងបំពាក់ឈីប Snapdragon 845, កាមេរ៉ាភ្លោះ dual camera (16MP+16MP) និងអេក្រង់ ៥,៦អ៊ីញកម្រិត FullHD+ និងមានទំហំផ្ទុក 128GB។ បើតាម screenshot បែកធ្លាយខាងលើបង្ហាញថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនចិននេះក្រាលដោយផ្ទៃ MIUIs 8.1.30x ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ playfuldroid