ផលិតផល Digital Signage របស់ LG ផ្តល់ជូន​នូវ​ដំណោះស្រាយ​ ​អាជីវកម្ម​ឈានមុខ​គេ​​



​នៅក្នុង​ព្រឹត្តិការណ៍ (ISE) 2018 ផលិតផល OLED របស់​ក្រុមហ៊ុន LG ដែល​ឈានមុខ​គេ​នៅលើ​សកលលោក ជាមួយនឹង​ការផ្តល់ជូន​នូវ​ភាពងាយស្រួល​ដ៏​ប្រសើរ​បំផុត​សំរាប់​គ្រប់​អាជីវកម្ម​ទាំង​ការ​លក់រាយ និង​ក្នុងការ​រិ​យា​ល័យ​។ ការដាក់​តាំង​បង្ហាញ​ផលិតផល​ទូរទស្សន៍ OLED ដែល​មើលឃើញ​យ៉ាងច្បាស់​ល្អ និង​មាន​រាងស្តើង​បំផុត​បានទទួល​ការចាប់អារម្មណ៍​និង​ការសរសើរ​ពី​អ្នកចូលរួម​នៅក្នុង​ព្រឹ​ត្ត​ការណ៍​នោះ​គ្រប់ៗ​គ្នា​។​ ​ អ្វីដែល​សំខាន់​នៅក្នុង​កន្លែង​ព្រឹត្តិការណ៍​នោះ គឺ​ផលិតផល​ទូរទស្សន៍​ដ៏​ទំនើប​អស្ចារ្យ OLED 55​អុ​ី​ញ ដែលមាន​កញ្ចក់​យ៉ាង​ស្តើង និង​កោង​ដែល​ទាក់ទាញ​អ្នកទស្សនា​ក្នុង​ព្រឹត្តិការណ៍​នោះ​យ៉ាងខ្លាំង​។ លើសពីនេះទៅទៀត​នេះ​គឺ ការមើលឃើញ​ធ្លុះ​ទៅខាង​ក្រោយ​បាន​។ ហើយ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នេះ វា​ពិត​សំខាន់​សម្រាប់​ការដាក់​តាំង​បង្ហាញ​នៅមុខ​ហាង​របស់​លោកអ្នក ព្រោះ​វា​មិន​ធ្វើអោយ​បាំង​រូបភាព​នៅ​ពីក្រោយ​។​ ​នៅក្នុង​ព្រឹត្តិការណ៍ (ISE) 2018 OLED​នឹង​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ដែលមាន​រាង​ប៉ោង​ចេញ​ក្រៅ​ដ៏​ទាក់ទាញ និង​កញ្ចក់​របស់​វា​អាច​បត់បែន​បាន​ទៅតាម​ស្ថាន​ការ​ហើយ​មាន​រូបភាព​ស្អាត​និង​គុណភាព​ដ៏​ល្អឥតខ្ចោះ ជាមួយ​រាង និង​ទំហំ​របស់​កញ្ចក់​ដ៏​ទូលាយ ដែល​អាច​កាត់​និង​ប្រើប្រាស់​បាន​យ៉ាង​ច្រើនបែប នៅ​គ្រប់​ឧស្សាហក​គ្រាស ដូចជា​វី​ឌី​អូ​ដែលមាន​ទំហំ​ធំ និង​ការតាំង​ព​ត៏​មាន​ផ្សេងៗ​ដែល​អាច​ឌី​សាញ​អោយ​ត្រូវ​និង​ទំហំ​កន្លែង​ផ្សាយ​ពា​ណិ​ជ្ចក​ម្ម​នោះ​។​ ​រឿង​ដ៏​សំខាន់​មួយទៀត​នៅក្នុង​ព្រឹ​ត្ត​ការណ៍​នោះ​គឺ Video ជាប់​ជញ្ជាំង​ស្តើង​ដែលមាន​ទំហំ 0.6mm​ផ្តល់​បទពិសោធន៍​នៃ​ការ​ទស្សនា​មិនចេះ​ជិនណាយ​។ ស៊ុម​ដ៏​តូច​ច្រឡឹង​របស់​វា​បានធ្វើអោយ​ការរំខាន​មាន​តិច និង​ល្អ​សំរាប់​ការផ្សព្វផ្សាយ​លើ​ផលិតផល​ប្រើប្រាស់​សំលៀកបំពាក់​និង​ផលិតផល​ថែរក្សា​សម្រស់​។ LG ក៏បាន​បង្ហាញ​ផងដែរ​នូវ​ជញ្ជាំង​ខ្សែ​វីដេអូ​ឌីជីថល​ដែលមាន​សមត្ថភាព​ផ្តល់នូវ​ពន្លឺ​ចំនួន 1,500 units ដើម្បី​ផ្តល់នូវ​រូបភាព​ភ្លឺ​ច្បាស់​ល្អ​ទោះបី​កន្លែង​ដែលមាន​ពន្លឺ​ខ្ពស់​ក៏ដោយ​។ ផលិតផល​Digital Signage របស់​ក្រុមហ៊ុន LG ផ្តល់ជូន​នូវ​ភាព​ងាយ​ស្រួយ​ជាច្រើន ដែល​អាច​សម្រប​ទៅនឹង​អាជីវកម្ម​គ្រប់​ប្រភេទ​ហើយ LG បាន​បង្កើន​សមត្ថភាព​នេះ​ដើម្បី​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ងាយស្រួល​សម្រាប់​ការដឹកជញ្ជូន​ផងដែរ​។​ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន​ជើងហោះហើរ​របស់​ក្រុមហ៊ុន LG (FIDS) មាន​ទំហំ​យ៉ាង​ទូលំទូលាយ ហើយ​លក្ខ​ណះ​ពិសេស​របស់​មុខងារ anti-reflection អាចធ្វើអោយ​អ្នកដំណើរ​ក្រឡេកមើល​ព​ត៏​មាន​ជើងហោះហើរ​បាន​យ៉ាង​ងាយ​ស្រួយ ដោយ​មិន​មានការ​ចំនាំងផ្លាត​អ្វី​ឡើយ​។ ​អេក្រង់​ដ៏​ធំ​មហិមា​ទំហំ 86 អ៊ីង និង​88​អ៊ិ​ញ របស់​ក្រុមហ៊ុន LG គឺ​ល្អឥតខ្ចោះ​សម្រាប់​ការបញ្ជូន​ព័ត៌មាន​ទិសដៅ ឬ​ការជូនដំណឹង​អំពី​ការត្រួតពិនិត្យ​ជា​ភាសាបរទេស​ដ៏​សំបូរបែប​ជាមួយនឹង​មុខងារ​របស់​វា​។ មុខងារ (IDB) ជាមួយនិង​គុណភាព​រូបភាព​កម្រិត UHD ជួយ​អោយ​ការងារ​មាន​ប្រសិទ្ធិភាព​ជាមួយនិង​ឧបករណ៍​សហការគ្នា​ដ៏​មាន​ឥទ្ធិពល​។ បច្ចេកវិទ្យា IDB របស់​ក្រុមហ៊ុន LG មាន​ចំណុច​ប្រទាក់​ដែល​អាច​ប្រើ touch បាន​យ៉ាង​ល្អ​ជាមួយនឹង​ការសរសេរ​ដ៏​ត្រឹមត្រូវ​ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ច្រើន​នាក់​សរសេរ និង​ចែករំលែក​គំនិត​រវាង​គ្នា​បាន ជាមួយ​បច្ចេកវិទ្យា​បច្ចេកវិទ្យា​ប៉ះ​ផ្ទាល់ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាណ និង​ភាពងាយស្រួល​បំផុត​។​ ​ក្រុមហ៊ុន LG ក៏​នឹង​បង្ហាញ​នូវ UHD Video ទំហំ 65 អ៊ី​ញ ដែល​សហការ បង្កើតឡើង​ជាមួយ​ក្រុម​ហ៊ុន Cisco ។ Advanced B2B Solution ដ៏​ជឿនលឿន​នេះ បានរួម​បញ្ចូល​ដោយ អេក្រង់​កម្រិត UHD​ដ៏​ស៊ីវីល័យ​របស់ LG និង​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់ Cisco ។​ ​នៅពេលដែល​សណ្ឋាគារ​បំពាក់ OLED TV វា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​អោយ​ស្នាក់នៅ​បន្តទៀត ដែល​នៅ​ក្នុងនោះ​មាន Gallery mode បានដាក់​បញ្ចូល​គំនូរ​រូបភាព​នៃ​បន្ទប់ទទួលភ្ញៀវ​ដែលមាន​គុណភាព​និង​រូបភាព​ល្អឥតខ្ចោះ​។ អ្នកគ្រប់គ្រង​សណ្ឋាគារ​ក៏​ពេញចិត្ត​ចំពោះ​ទូរទស្សន៍ Pro:Centric® ដែល​អាច​កែសម្រួល​រូបភាព​ងាយស្រួល​ទៅតាម​តម្រូវការ​របស់​គ្រឹះស្ថាន​នីមួយៗ​។ ហើយ​ដំណោះស្រាយ IoT នៅក្នុង​បន្ទប់​ដែលមាន​នៅលើ​ទូរទស្សន៍ Smart Hotel របស់​ក្រុមហ៊ុន LG ភ្ញៀវ​អាច​គ្រប់គ្រង​វាំងនន​ឥត​ខ្សែរ ចាក់សោរ​ទ្វារ ភ្លើង និង​ផ្សេងៗ​ទៀត​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​: Pro: Centric ។ ​លោក Koo kwang –mo ប្រធាន​ផ្នែក​ព​ត៏​មាន​របស់​ក្រុមហ៊ុន LG Electronic បាន​មានប្រសាសន៍ថា “​ពួកយើង​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ដែល​យើង​ជា​អ្នក​ឈានមុខ​គេ​នៅលើ​សកលលោក​នៅក្នុង​វិស័យ​B2B​។ លើសពីនេះ​ទៀត​គឺ​យើង​អាច​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ដ៏​ច្នៃប្រឌិត​ដល់​អតិថិជន​របស់​យើង​។ ” គោលបំណង​របស់​យើង​គឺ ដើម្បី​អាច​ផ្តល់នូវ​ដំណោះស្រាយ​តម្លៃ​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​រួមមាន​អ្នក​លក់រាយ រដ្ឋាភិបាល​បដិសណ្ឋារកិច្ច ការអប់រំ និង​ឧស្សាហកម្ម​ដឹកជញ្ជូន "​។​ ​នៅឯ​ស្តង់​ក្នុង​ព្រឹ​ត្តឹ​ការណ៍ ISE ឆ្នាំ 2018 ក្រុមហ៊ុន LG នឹងមាន​បង្ហាញ​ផលិតផល​សំខាន់ៗ​ជាច្រើន​រួមទាំង​ផ្ទាំង​កញ្ចក់ OLED Signage, Ultra Stretch, High Brightness Signage, ផ្លាកសញ្ញា​ពន្លឺ​ទំហំ 1.5 m Pixel និង​កញ្ចក់ LED ដែលមាន​ពណ៌​ថ្លា​។​ http://ggear.com.kh/tv-audio-video/tvs/oled-tvs/ *** ទំនាក់ទំនង​ហាង​លក់រាយ​ផលិតផល​LG (LG BrandShop) 023 888 299 (#135A, Monivong Blvd, 7 Makara, Phnom Penh) ​
X
5s