Robot របស់ Boston Dynamics កាន់តែឆ្លាតឡើងហើយ ឥឡូវនេះថែមទាំងចេះបើកទ្វាទៀត (Video)
រ៉ូបូតមានរូបរាងដូចសុនករបស់ Boston Dynamics ឥឡូវនេះត្រូវក្រុមហ៊ុនបន្ថែមលក្ខណៈពិសេសថ្មីនៅលើវាថែមទៀត ជាមួយសមត្ថភាពចេះជួយបើកទ្វាឱ្យមិត្តរបស់ខ្លួនបាន។ រ៉ូបូតដែលមានឈ្មោះ SpotMini នេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញលើកដំបូងតាំងពីខែវិច្ឆិកាឆ្នាំមុន ដែលពេលនោះសមត្ថភាពរបស់វានៅមានកម្រិតជាងនេះ។
https://youtu.be/fUyU3lKzoio
SpotMini កន្លងមកមានសមត្ថភាពអាចរត់ ហើយអាចងើបឈរឡើងវិញ អាចកាន់របស់របរខ្លះៗ (កែវទឹក កំប៉ុងភេសជ្ជៈ) ចេះឡើងជណ្ដើរ ហើយពេលនេះវាថែមទាំងចេះបើកទ្វាឱ្យមិត្តរបស់វាបានថែមទៀត។ វាជារ៉ូបូតដែលមានប្រតិបត្តិការច្រើនជាងរ៉ូបូត Atlas ចេះរត់ និងចេះរលាតខ្លួនកន្លងទៅ។
ជាការពិតណាស់ តាមរយៈគំនិតច្នៃប្រឌិតនៅលើ SpotMini ត្រូវគេរំពឹងថា អាចនឹងត្រូវផលិតចេញនូវរ៉ូបូតដូចជាមនុស្ស ឬសត្វ ដើម្បីជួយសម្រួលកិច្ចការដល់មនុស្សបានច្រើន ជាក់ស្ដែងដូចជាសមត្ថភាពចេះបើកទ្វាជូនមិត្តសម្លាញ់របស់វាអីចឹង។ ដូច្នេះប្រហែលអនាគតទៅ លោកអ្នកលែងចាំបាច់ត្រូវឱ្យលុយធីបអ្នកចាំបើកទ្វាជូនទៀតហើយ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ theverge