នឹង​មាន Nokia 4 ប្រើ​​ឈីប Snapdragon 450​ បង្ហាញ​ខ្លួន​ដំណាល​នឹង Nokia 7 Plus នៅ MWC ចុងខែ​កុម្ភៈ​នេះ​



សមាជ​ទូរស័ព្ទ​ពិភពលោក MWC ​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ចុង​ខែ​កុម្ភៈ​នេះ នឹង​មាន​ការ​បង្ហាញ​សមិទ្ធផល​ថ្មីៗ​ពី​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ ក្នុង​នោះ​ក៏​មាន Nokia ផង​ដែរ។ Nokia 4 ជា​ស្មាតហ្វូន​ថ្មី​មួយ​ម៉ូដែល​ទៀត​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ហ្វាំងឡង់​នេះ។

ថ្មីៗ​នេះ​យើង​ទើប​បាន​ឮ​ដំណឹង​ជុំវិញ​ស្មាតហ្វូន Nokia 7 Plus ​ចំណែក​ពេល​នេះ ជា​សេចក្ដី​រាយការណ៍​ថ្មី​អំពី Nokia 4 ម្ដង។ ទោះជា​យ៉ាងណា លក្ខណៈ​សម្បត្តិ​របស់ Nokia 4 ​មិន​ទាន់​ត្រូវ​ប្រភព​ព័ត៌មាន​នេះ អះអាង​នៅ​ឡើយ តែ​គេ​រំពឹង​ថា វា​អាច​នឹង​បំពាក់​ឈីប Qualcomm Snapdragon 450។ បើ​ដូច្នេះ​មែន Nokia 4 ​នឹង​ជា​ស្មាតហ្វូន​ធុន​មធ្យម តម្លៃ​ធូរ​ថ្លៃ​មួយ​ប៉ុណ្ណោះ មិន​ដូច​ជា Nokia 7 Plus ដែល​ទើប​លេច​ព័ត៌មាន​ថា អាច​ប្រើ​ឈីប​ស៊េរី​ខ្ពស់​ជាង​នេះ គឺ Snapdragon 660 ។

ដូច្នេះ​មាន​តែ​រង់ចាំ​ព្រឹត្តិការណ៍ MWC 2018 ​នឹង​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ​ប៉ុណ្ណោះ ទើប​យើង​ដឹង​ច្បាស់​ថា តើ ស្មាតហ្វូន Nokia ថ្មីៗ​នឹង​មាន​អ្វី​ពិសេស​ខ្លះ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ NPU
X
5s