BMW ចេញ​រថយន្ត​ស៊េរី​ថ្មី​ M4 Convertible Edition 30 Jahre អបអរ​ខួប ៣០ឆ្នាំ​ តម្លៃ​ជាង​ ១០ម៉ឺន​



BMW ​ថ្មីៗ​នេះ បាន​បញ្ចេញ​រថយន្ត​សមត្ថភាព​ខ្ពស់​ជា​ជំនាន់ limited edition ​នៃ​ស៊េរី M4 Convertible Edition 30 Jahre ដើម្បី​អបអរ​ខួប​ ៣០ឆ្នាំ​របស់​ខ្លួន​ឆ្នាំ​នេះ។ រថយន្ត​មាន​ជម្រើស​ពណ៌​ពីរ ហើយ​មាន​កម្លាំង​ម៉ាស៊ីន ៤៥០សេះ ​ហើយ​នឹង​មាន​ការ​បន្ថែម​លក្ខណៈ ពិសេស​ខុស​ប្លែក​ពី​រថយន្ត​ម៉ូដែល​ស្តង់ដារ​ដើម។

ក្នុង​នោះ​ក៏​បាន​រួម​បញ្ចូល​មក​នូវ​ប្រព័ន្ធ M exhaust system, adaptive M suspension ជាមួយ​ទម្រង់ SPORT mode ​ហើយ​មាន​ការ​កំណត់​ប្រើ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​សមត្ថភាព DSC និង Active M ផង​ដែរ។ ពណ៌​ទាំង​ពីរ​គឺ ខៀវ​បែប Macao Blue ​និង​ Frozen Dark Grey Metallic ​ហើយ​ផ្នែក​ខាង​ក្នុង​រថយន្ត​វិញ គឺ​ពាស​ដោយ​ស្បែក Merino ​ពេញ ហើយ​បំពាក់​កង់​ខ្នាត ២០អ៊ីញ​នៅ​ជា​ប្រភេទ Orbit Gray matt។

រថយន្ត​ជំនាន់ limited edition BMW M4 convertible ​នេះ នឹង​មាន​លក់​ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ២០១៨ នេះ​តទៅ​ក្នុង​តម្លៃ ៧៦៦៧៥ផោន ឬ​ប្រហែល ១០៧ ២៨៥ដុល្លារ​អាមេរិក៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ BMW
X
5s