Samsung ​ចេញ SSD ​ខ្នាត​យក្ស​ទំហំ​ដល់ 30TB ​ធំ​បំផុត​លើ​លោក !​



ថ្មីៗ​នេះ Samsung ​បាន​ប្រកាស​ថា​នឹង​​ចេញ​លក់​ SSD ទំហំ​ធំ​ជាង​គេ​នៅ​លើ​លោក ហើយ​ពលេ​នេះ​ក្រុមហ៊ុន​ពិតជា​ធ្វើ​បាន​មែន។ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េ​ខាង​ត្បូង​នេះ ទើប​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ថា ខ្លួន​ចាប់ផ្ដើម​ចង្វាក់​ផលិតកម្ម Solid State Drive ​ថ្មី​ដែល​មាន​ទំហំ​យក្ស​រហូត​ដល់ 30TB ។ ​ Samsung SSD ​ថ្មី​នេះ មាន​ទំហំ​ធំ​ជាង​មុន​ គុណ​នឹង២ ​ប្រៀបធៀប​នឹង​ទំហំ SSD ដែល​ធំ​ចុងក្រោយ​របស់​ក្រុមហ៊ុន ហើយ SSD ថ្មី ថែមទាំង​មាន​ល្បឿន​លឿន​ជាង​ម៉ូដែល​មុន​ផង​ដែរ។ វា​ត្រូវ​បាន​ផលិត​ជា​ស្តង់ដារ Serial Attached SCSI (SAS) Solid State Drive (SSD) ​ជាមួយ​កូដ​ម៉ូដែល PM1643 សម្រាប់​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ស្តង់ដារ​ខ្នាត​សហគ្រាស។ SSD ​ថ្មី​នេះ ត្រូវ​បាន​បញ្ចូល​បច្ចេកវិទ្យា V-NAND ចុងក្រោយ​ជាមួយ​ស្រទាប់ 64-layer, 3-bit 512-gigabit (Gb) chips ​ទំហំ 30.72teabyte (TB) ​ដែល​ជា​ទំហំ​ផ្ទុក​ទ្វេដង ព្រមទាំង​សមត្ថភាព​ដំណើរការ​រលូន​ជាង​ម៉ូដែល 15.36TB ​ដែល​ប្រកាស​ចេញ​តាំងពី​ខែ​មីនា ឆ្នាំ២០១៦ ទៅទៀត៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ Samsung
X
5s