SpaceX គ្រោងតភ្ជាប់អ៊ីនធឺណិតពាសពេញផ្ទៃផែនដីដោយប្រើផ្កាយរណបជាង ១ម៉ឺន
SpaceX វិលមកវិញជាមួយការបាញ់គ្រាប់រ៉ុកកែត Falcon 9 កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍ម្សិលមិញនេះ។ ការបង្ហោះ Faclon 9 គឺជាការចាប់ផ្ដើមនៃគម្រោងផ្កាយរណបចំនួន ១២០០០ ដែលនឹងនាំយកតំណភ្ជាប់អ៊ីនធឺណិតមកស្ទើរគ្រប់ទីកន្លែងនៅលើផែនដី។
SpaceX ទទួលបានការអនុម័តសម្រាប់គម្រោងការសប្ដាហ៍មុន ដែលការដឹកជញ្ជូនរបស់សំខាន់គឺជាផ្កាយរណប អង្កេតផែនដីឈ្មោះ Paz (Pav Earth-observing satellite) ។ ក្រុមហ៊ុនអាកាសចរណ៍ និងដឹកជញ្ជូនអវកាសរបស់អាមេរិកនេះ ថែមទាំងបានភ្ជាប់ទៅជាមួយនូវគំរូផ្កាយរណបតភ្ជាប់អ៊ីនធឺណិតចំនួន២ គឺ Microsat-2a និង Microsat-2b ផងដែរ សម្រាប់ប្រមូលយកព័ត៌មានអំពីបច្ចេកវិទ្យាដែលត្រូវការសម្រាប់ខ្សែអ៊ីនធឺណិតផ្កាយរណបសកល (Global Satellite Internet)។
https://youtu.be/-p-PToD2URA
គោលដៅរយៈពេលវែងសម្រាប់គម្រោង Project Starlink គឺត្រូវមានផ្កាយរណបប្រហែល ៤៤០០ ធ្វើដំណោះរជុំវិញរង្វង់ចម្ងាយ ៧០០ម៉ាយល៍ពីផែនដី និងផ្កាយរណបចំនួន ៧៥០០ សម្រាប់វិលជុំវិញចម្ងាយ ២០០ម៉ាយល៍។ ចំនួនផ្កាយរណបដ៏ច្រើននេះ ក្រុមហ៊ុន SpaceX គួរតែមានលទ្ធភាពអាចគ្របដណ្ដប់ដល់ភពផែនដីស្ទើរតែទាំងអស់នៅពេលតែមួយបាន។ ការព្យាករហិរញ្ញវត្ថុបង្ហាញថាគម្រោង Starlink នេះនឹងមានអតិថិជនប្រហែល ៤០លាននាក់នៅត្រឹមឆ្នាំ២០២៥ ហើយទាញប្រាក់ចំណូលប្រមាណ ៣០ពាន់លានដុល្លារក្នុងមួយឆ្នាំ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techspot