Huawei ​លាតត្រដាង​​ឈ្មោះ​ Smartphone ​​ថ្មី​ផ្លូវការ​គឺ 'Huawei​ P20' ​​ក្នុង Video ខ្លី​មួយ​​ទំនង​អាច​​​បំពាក់​កាមេរ៉ា​ 3គ្រាប់ !​



សមាជ​ទូរស័ព្ទ​ពិភពលោក​ដែល​ហៅ​កាត់​ថា MWC 2018 ​ខាង​មុខ នឹង​ជា​ពេលវេលា​ស័ក្ដិសម​សម្រាប់​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធ្វើ​បទបង្ហាញ​សមិទ្ធផល​ថ្មីៗ​របស់​ខ្លួន ដែល​ជា​ការ​បង្ហាញ​សាច់ដុំ​ដាក់​គ្នា​យ៉ាង​ក្ដៅ​គគុក។ តែ​គួរ​ឱ្យ​ស្ដាយ ព្រោះ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចិន Huawei ​នឹង​មិន​ទាន់​ណែនាំ​ស្មាតហ្វូន​កំពូល​ជំនាន់​ថ្មី​របស់​ខ្លួន​នៅ​ឡើយ គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី២៧ ខែ​មីនា​ខាង​មុខ។ ក្រុមហ៊ុន​ទើប​បង្ហាញ​នូវ​វីដេអូ​ស្ដី​អំពី​ព្រឹត្តិការណ៍​របស់​ខ្លួន អម​ជាមួយ​ការ​បញ្ជាក់​ឈ្មោះ​ផ្លូវការ​គឺ​ជា​ម៉ូដែល Huawei P20 ។

​វីដេអូ​សង្ខេប​ខ្លី​តែ ៧វិនាទី​នេះ បាន​ណែនាំ​នូវ​ប្រព័ន្ធ​កាមេរ៉ា​ទំនើប ដែល​បំពាក់ sensor ​ដល់​ទៅ៣ មាន​រាង​ជា​រង្វង់៣ ដែល​ផ្គុំ​អក្សរ​ផ្សេងៗ​បាន​ទៅ​ជា​​អក្សរ 'mooore' ។ ទោះជា​យ៉ាងណា ព័ត៌មាន​នេះ​ហាក់​ផ្ទុយ​គ្នា​នឹង​ឯកសារ TENAA ​ចុងក្រោយ​ដែល​ជា​តម្រុយ​បញ្ជាក់​ថា P20 ​បំពាក់​ត្រឹម​កាមេរ៉ា​ភ្លោះ dual camera និង​មាន​ទម្រង់​បញ្ឈរ។ https://youtu.be/JQEtU0CdL5c ​តើ​ក្រុមហ៊ុន​នឹង​ណែនាំ​ទូរស័ព្ទ មាន​កាមេរ៉ា៣ ពិត​ប្រាកដ​មែន ឬ​មួយ​នេះ​គ្រាន់តែ​ចង់​បញ្ជាក់​អំពី​ប្រព័ន្ធ​សូហ្វ៊ែរ​អភិវឌ្ឍ​ទំនើប​ថ្មី​ចុងក្រោយ​ជំនួយ​ផ្នែក​កាមេរ៉ា​របស់ Huawei ឬ​យ៉ាងណា យើង​ក៏​មិន​ច្បាស់ មានតែ​រង់ចាំ​ដល់​ខែ​ក្រោយ​ប៉ុណ្ណោះ​ទើប​ការ​ពិត​នឹង​លាតត្រដាង។ Huawei P20 ទំនង​នឹង​បំពាក់​ឈីប Kirin 970 AI ​ដោយ HISilicon ​ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Oreo ​ជាមួយ​ផ្ទៃ​សូហ្វ៊ែរ EMUI 8៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s